ហួសចិត្ត! ស្ត្រីម្នាក់ខូចខួរក្បាលធ្ងន់ធ្ងរ ក្រោយផឹកទឹកស៊ីអ៊ីវ ១លីត្រដើម្បីលាងពោះវៀន

  • 2018-12-12 02:29:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រី​ជនជាតិអាមេរិក​ម្នាក់ បាន​រង​ការ​ខូច​ខួរ​ក្បាល​ធ្ងន់ធ្ងរ​ក្រោយ​ផឹក​ទឹក​ស៊ីអ៊ីវ​អស់​មួយ​លីត្រ​ដោយ​ជឿ​ជាក់​ថា​វា​នឹង​អាច​ជួយ​លាង​សម្អាត​ពោះវៀន។

ស្ត្រី​វ័យ ៣៩​ឆ្នាំ​ដែល​សុំ​លាក់​អត្តសញ្ញាណ ​បាន​សន្លប់​ភ្លាម​ៗ និង​ខូច​ខាត​ប្រព័ន្ធ​ប្រសាទ​ក្រោយ​ផឹក​ទឹក​ស៊ីអ៊ីវ​អស់​មួយ​លីត្រ​ដោយ​សារ​ជឿ​តាម​ការ​បំផុស​បំផុល​ក្នុង​អ៊ីនធឺណិត។ ក្រោយ​មក គ្រូ​ពេទ្យ​បាន​រក​ឃើញ​ថា​អ្នក​ស្រី មាន​ផ្ទុក​សារជាតិ​អំបិល​​រហូត​ដល់ ២០០​ក្រាម​ក្នុង​ឈាម​ដែល​លើស​កម្រិត​កំណត់ ៥​ដង។ ក្រុម​គ្រូ​ពេទ្យ បាន​ព្យាយាម​បញ្ចូល​ជាតិ​ទឹក​លាយ​ជាមួយ​គ្លុយកូស​ចូល​ទៅ​ក្នុង​ខ្លួន​របស់​អ្នក​ស្រី​ដើម្បី​ទប់​ទល់​នឹង​អំបិល​ដ៏​ច្រើន​លើស​លប់​នៅ​ក្នុង​ឈាម។ ប៉ុន្តែ​ក្រោយ​ការ​ព្យាបាល​រយៈ​ពេល ៤​ថ្ងៃ អ្នក​ស្រី​មិន​អាច​និយាយ ឬ​កម្រើក​ដៃ​ជើង​បាន​នោះ​ទេ​ដោយ​សារ​កោសិកា​ប្រសាទ​បាន​ខូច​បាត់​ទៅ​ហើយ។

គួរ​បញ្ជាក់​ថា ការ​ធ្វើ​ដូច​នេះ ក៏​ដោយ​សារ​តែ​ចាញ់​បោក​ការ​បំផុសបំផុល​តាម​អ៊ឺនធឺណិត​ដែល​អះអាង​ថា​ទឹកស៊ីអ៊ីវ​អាច​លាង​សម្អាត​ពោះវៀន​នោះ ប៉ុន្តែ​ការពិត​វាមិន​ដូច្នេះ​ទេ​ហើយ​ថែមទាំង​នាំ​គ្រោះ​ថ្នាក់​ដល់​ខ្លួន​ទៀត​ផង៕

ចុចអាន ៖

ប្រភព៖ theSundaily   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម