ខ្លាំង​ហើយ! បុរស​ឥណ្ឌូណេស៊ី​លេង​ធ្វើ​ត្រាប់​តាម Logan Paul ឥឡូវ​ត្រូវ YouTube គំរាម​មួយ

  • 2018-12-12 13:02:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មតិ​ចម្រូងចម្រាស​បាន​ផ្ទុះ​ពេញ​គេហទំព័រ YouTube បន្ទាប់​ពី​អ្នក Rap ឲ្យ​ឈ្មោះ Qory បាន​ធ្វើ​ត្រាប់​តាម​ Logan Paul ដោយ​ចូល​ទៅ​ក្នុង​ព្រៃ​អត្តឃាត Aokigahara របស់​ប្រទេស​ជប៉ុន។ ទាំង​សកម្មភាព​និង​ការ​ក្លែម​ពាក្យ​សម្តី​ជាមួយ​មិត្តភ័ក្ដិ​សុទ្ធ​សឹង​ត្រាប់​តាម​តារា YouTuber ល្បី​ឈ្មោះ​ដើម្បី​ទទួល​បាន​ចំណាប់​អារម្មណ៍​និង​ប្រាក់​ចំណូល​ឲ្យ​បាន​ច្រើន។

ក្នុង​វីដេអូ​បង្ហោះ​ផ្សាយ​ដោយ​ទទួល​បាន​ការ​ចុច​ទស្សនា​ប្រមាណ ៦០០ ០០០ ដង​ត្រឹម​រយៈ​ពេល ២ ​ថ្ងៃ​បង្ហាញ​ពី​ទិដ្ឋភាព​ចូល​ទៅ​ក្នុង​ព្រៃ​អាថ៌កំបាំង​ក្នុង​គោលដៅ​ស្វែងរក​សាកសព​ដោយ​ការ​ធ្វើ​អត្តឃាត។ ម្ចាស់ Channel មាន​ឈ្មោះ Qorygore ក៏​បាន​និយាយ​ថា៖ "គ្មាន​សាកសព​ស្លាប់ គ្មាន​ភាព​សប្បាយ​រីករាយ​ទេ"។

លោក​ក៏​បន្ត​ទាំង​មិន​សំចៃ​មាត់​ថា៖ "ខ្ញុំ​បាន​មក​ដល់​ប្រទេស​ជប៉ុន ហើយ​នេះ​គឺ​ជា Logan Paul ជំនាន់ ២.0”។ ថ្វី​បើ​មាន​តួ​លេខ​ទស្សនា​រាប់​សែន​ដង​ត្រឹម​រយៈ​ពេល​ខ្លី ប៉ុន្តែ​មាន​មតិ​រិះគន់​និង​ប្រតិកម្ម​ផ្ទួនៗ​គ្នា​ថា Qory មិន​បង្ហាញ​ការ​គោរព​ដល់​មនុស្ស​ដែល​បាត់បង់​ជីវិត ព្រោះ​តែ​ដើម្បី​ភាព​ល្បីល្បាញ​និង​លុយមួយមុខ រហូត​មិន​ប៉ុន្មាន​ផង​នោះ YouTube ក៏​សម្រេច​លុប​វីដេអូ​នោះ​ចោលតែម្តង។

ប្រភព: https://butwalpage.com/indonesian-youtuber-inspired-by-logan-paul-films-dead-body-in-japans-s%E2%80%8Cui%E2%80%8Cc%E2%80%8Cid%E2%80%8Ce-forest/?fbclid=IwAR3XcLlFGskLXugq4L_KRo50Lr4K0s7vuc_82_1Nb5k8jBsoi-WVjxtlXQA

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ butwalpage   ប្រែ​សម្រួល៖ កៅ រក្សា