គួន​ ប៊ុនហ៊ីម ប៉ះដៃគូ​ខ្លាច​ពេក​ ដូច្នេះ​មិន​សូវ​ពិបាក​ក្នុង​ការ​ប្រកួត​ឡើយ

  • 2018-12-13 03:02:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ចាស់​វស្សា​ គួន​ ប៊ុនហ៊ីម​ សម្រាប់​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ TV5​ សប្ដាហ៍​មុន​នេះ​មិន​សូវ​ជា​លំបាក​នោះ​ទេ​ ព្រោះ​អី​ដៃគូ​មាន​អារម្មណ៍​ខ្លួន​ខ្លាំង​ពេក​ ដូច្នេះ​ធ្វើ​ឲ្យ​គេ​មិន​សូវ​ហ៊ាន​ចូល​វ៉ៃ​ និង​ចេញ​អាវុធ​ស្រាល​ប៉ុណ្ណោះ។​

គួន​ ប៊ុនហ៊ីម​(ខៀវ)

ប៊ុនហ៊ីម​ បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ការ​ត្រៀម​ខ្លួន​ប្រកួត​ជម្រុះ​ចាញ់​ធ្លាក់​កាល​ពី​ថ្ងៃសៅរ៍​កន្លង​ទៅ​នេះ​មិន​ល្អ​គ្រាប់គ្រាន់​ឡើយ​ គិត​ទៅ​ប្រហែល​ជិត​មួយ​អាទិត្យ​ប៉ុណ្ណោះ​ ដោយ​សារ​រវល់។​ ដូច្នេះ​ហើយ​ទើប​ការ​ប្រកួត​មិន​សូវ​ជា​ល្អ​នោះ​ទេ​ ពោល​រៀង​អស់​បន្តិច។​

គួន ប៊ុនហ៊ីម​ ពេល​ឈ្នះ​សប្ដាហ៍​មុន

អ្នក​ប្រដាល់​ឧស្សាហ៍​បង្ហាញ​មុខ​នៅ​សង្វៀន​​ប្រទេស​ថៃ​ខាង​លើ​បន្ថែម​ថា​ ប៉ះ​ជា​មួយ​ រិទ្ធិ​ ប្រាក់បិន​ មិន​សូវ​ជា​វ៉ៃ​ខ្លាំងក្លា​នោះ​ឡើយ​ ដោយ​សារ​ឃើញ​ដៃគូ​ខ្លាច​ ក៏​វ៉ៃ​ដំណើរ​ទៅ។​ កីឡា​ប្រដាល់​បើ​មាន​អារម្មណ៍​ខ្លាច​គេ​ហើយ​ វ៉ៃ​មិន​ល្អ​ទេ​ ស្នៀត​ត្រូវ​ចេញ​១០០%​ បែរ​ជា​ធ្លាក់​ចុះ​ និង​ផ្លែ​ផ្សេងៗ​ចេញ​ស្រាល​ទាំង​អស់។​

បញ្ជាក់​ដែរ​ថា​ គួន​ ប៊ុនហ៊ីម​ ឈាន​ទៅ​ជុំ​ទី២​ នៃ​ពាន​រង្វាន់​ TV5​ ហើយ​ បន្ទាប់​ពី​យក​ឈ្នះ​ដៃគូ​ រិទ្ធិ​ ប្រាក់បិន​ កាល​ពី​ថ្ងៃ​ទី​៨​ ខែ​ធ្នូ​ ២០១៨​ កន្លង​ទៅ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​