រុស្ស៊ីបញ្ចេញយន្ដហោះចម្បាំងទម្ងន់ស្រាលថ្មី ហោះហើរលឿនជាងសំឡេង (មានវីដេអូ)

  • 2018-12-13 03:25:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី បាន​បញ្ចេញ​វីដេអូ​នៃ​យន្ដហោះ​ចម្បាំង​ទំនើប​បំផុត និង​ស្រាល​បំផុត MiG-35 ដែល​កំពុង​ស្ថិត​ក្រោម​ការ​ធ្វើ​តេស្ដ​ហោះហើរ។

នៅ​ក្នុង​វីដេអូ​ដែល​ទើប​តែ​បញ្ចេញ​កាល​ពី​ពេល​ថ្មី​ៗ​នេះ យន្ដហោះ Mi-35 បាន​បញ្ចេញ​សមត្ថភាព​ពិសេស​ៗ​មួយ​ដូច​ជា​អាច​បង្កើន​រយៈ​កម្ពស់​ហោះ​ហើរ​បាន​លឿន និង​អាច​បត់​បែន​កោង​ខ្លាំង​នៅ​លើ​អាកាស។ MiG-35 ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដើម្បី​បំពេញ​ភារកិច្ច​ច្រើន​យ៉ាង​​ដូច​ជា​ផ្ទុក​អាវុធ​ឡាស៊ែរ​ដើម្បី​វាយ​ប្រហារ​លើ​សត្រូវ, ​មីស៊ីល​បាញ់​ពី​អាកាស​ទៅ​អាកាស និង​មីស៊ីល​ពី​អាកាស​បាញ់​ទៅ​ដី​ជា​ដើម។ លើស​ពី​នេះ​ទៀត វា​អាច​ហោះ​ហើរ​ក្នុង​ល្បឿន​លឿន​បំផុត​រហូត​ដល់ ២ ១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅ​រយៈ​កម្ពស់​ខ្ពស់។

ទោះ​យ៉ាង​ណា​ក៏​ដោយ យន្ដហោះ​ចម្បាំង​ថ្មី​នេះ មិន​ទាន់​ត្រូវ​ដាក់​ឲ្យ​បម្រើ​ការ​ក្នុង​យោធា​រុស្ស៊ី​នៅ​ឡើយ​ទេ​រហូត​ដល់​ឆ្នាំ ២០២០ ដើម្បី​ជំនួស​យន្ដហោះ​ចាស់ ខណៈ​ដែល​ប្រទេស​ជា​ច្រើន​កំពុង​ចាប់​អារម្មណ៍​ចង់​ទិញ​យន្ដហោះ​នេះ​ពី​រុស្ស៊ី​ផង​ដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ RT   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទពេញនិយម