Venom ត្រៀមចេញភាគថ្មី ខណៈអ្នកដឹកនាំព្រលយសម្ដីពីវត្តមាន Spider Man ក្នុងរឿងក្រោយ
- 2018-12-13 08:05:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Venom ត្រៀមចេញភាគថ្មី ខណៈអ្នកដឹកនាំព្រលយសម្ដីពីវត្តមាន Spider Man ក្នុងរឿងក្រោយ
ចន្លោះមិនឃើញ
ច្បាស់ការហើយ ខ្សែភាពយន្តរឿង "Venom” នឹងត្រៀមចេញភាគបន្ទាប់របស់ខ្លួន ក្រោយរឿងរបស់ Marvel មួយនេះបានទម្លាក់រឿង Wonder Woman” ពីតារាង Box Office ជាមួយការរកចំណូលទូទាំងពិភពលោកបានច្រើនជាងចំនួន ៨០០ លានដុល្លារអាមេរិក។
ជាមួយគ្នានេះដែរ អ្នកសហការនិពន្ធរឿងមួយនេះម្នាក់ឈ្មោះ Jeff Pinker បានបញ្ជាក់យ៉ាងច្បាស់ថា រឿងទី ២ របស់ "Venom” នឹងកើតមានឡើង ដើម្បីបំបែកកំណត់ត្រាលើ Box Office សាជាថ្មី។ ក្នុងនោះដែរ អ្នកនិពន្ធរូបនេះក៏បានព្រលយមាត់ថា តួអង្គ Spider Man ក៏អាចនឹងមានវត្តមានក្នុងខ្សែភាពយន្តក្រោយនេះផងដែរ។
គួររម្លឹកថា ខ្សែភាពយន្តរឿង "Venom” រកចំណូលទូទាំងពិភពលោកបានចំនួន ៨២២,៥ លានដុល្លារ ដែលចំណូលនេះដែរ បានទម្លាក់ខ្សែភាពយន្តដ៏ល្បីល្បាញកាលពីឆ្នាំមុន "Wonder Woman” ដោយរកបានចំណូលចំនួន ៨២១,៨ លានដុល្លារ។ តាម Forbes បញ្ជាក់៕