នេះក្រុមខ្លាំងទាំង១២ឡើងជុំផ្តាច់ព្រ័ត្រជើងឯក E-Sports 2018
- 2018-12-14 02:23:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះក្រុមខ្លាំងទាំង១២ឡើងជុំផ្តាច់ព្រ័ត្រជើងឯក E-Sports 2018
ចន្លោះមិនឃើញ
បន្ទាប់ពីប្រកួតជម្រុះតាមតំបន់តាំងពីថ្ងៃទី៣ ខែវិច្ឆិកាកន្លងមក ពេលនេះរកឃើញក្រុមខ្លាំងៗចំនួន១២ហើយដែលទទួលបានកៅអីប្រកួតជុំផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញនាខែមករា ឆ្នាំ២០១៩ខាងមុខនេះ។
ខាងក្រោមជាក្រុមទាំង១២ប្រកួតជុំផ្តាច់ព្រ័ត្រ
តំបន់ទី១៖ ក្រុម Aggressive Fight លេខ១ និងក្រុម King Attack លេខ២ តំបន់ទី២៖ ក្រុម Team Klac Ey លេខ១ និងក្រុម Five Shooter លេខ២ តំបន់ទី៣៖ ក្រុម Michael លេខ១ និងក្រុម OtJesKlach លេខ២ តំបន់ទី៤៖ ក្រុម Never Care លេខ១ និងក្រុម EnemyShhooterZ លេខ២ តំបន់ទី៥៖ ក្រុម You Will Know លេខ១, ក្រុម Five Military លេខ២, ក្រុម Revenge of Emperor លេខ៣ និងក្រុមSuccessful លេខ៤។
សម្រាប់ជយលាភីតំបន់ទាំង៥ខាងលើនេះ ក្រុមលេខ១ទទួលបានប្រាក់រង្វាន់ ១ ០០០ដុល្លារ និង២០ ០០០ sabay gold ខណៈក្រុមលេខ២ទទួលបានប្រាក់រង្វាន់៥០០ដុល្លារ និង ២០ ០០០ sabay gold។
ក្រុមទាំង១២នេះត្រូវប្រកួតជុំផ្តាច់ប្រ័ត្រនាថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩នៅផ្សារទំនើបអ៊ីអ៊នសែនសុខដើម្បីប្រជែងយកជើងឯកទូទាំងប្រទេសដែលមានប្រាក់រង្វាន់២ ០០០ដុល្លារ និង ៤០ ០០០ sabay gold សម្រាប់លេខ១ ខណៈជើងឯករងទទួលបាន ១ ០០០ដុល្លារ និង៤០ ០០០ sabay gold ហើយលេខ៣ទទួលបាន ៤០ ០០០ sabay gold។
អ្វីដែលកាន់តែអស្ចារ្យទៀតនោះ ក្រុមជើងឯកទូទាំងប្រទេសនឹងតំណាងឲ្យកម្ពុជាចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអេឡិចត្រូនិកអន្តរជាតិ MATIC 2019 នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៩នៅផ្សារទំនើបអ៊ីអនសែនសុខ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត៕