ដើម្បីផ្សព្វផ្សាយវប្បធម៌ នូ សុផេន យករឿង"ទុំទាវ"ឲ្យនិស្សិតខ្មែរ និងបរទេសសម្ដែងនៅជប៉ុនរួមគ្នា

  • 2018-12-16 00:53:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក នូ សុផេន ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ផលិត​កម្មវិធី​ទម្រង់​​សិល្បៈ​វប្បធម៌​នៅ​ទូរទស្សន៍​អប្សរា​ និង​ជា​អ្នក​ឌីហ្សាញ​ឈុត​បុរាណ​ខ្មែរ​មួយ​រូប​​​មាន​ឱកាស​ទៅ​ចូល​រួម​ព្រឹត្តិការណ៍​Cambodian Week international នៅ​ប្រទេស​ជប៉ុន​បាន​ត្រឡប់​មក​កម្ពុជា​​វិញ​ហើយ​ម្សិលមិញ​នេះ។ បន្ទាប់​ពី​លោក​បាន​ចំណាយ​​ច្រើន​ថ្ងៃ​នៅ​ប្រទេស​ជប៉ុន​ដើម្បី​​រៀបចំ​ទម្រង់​របាំ​ប្រជាប្រិយ​ខ្មែរ។

រយៈ​ពេល​នៃ​ការ​​រៀបចំ​​របាំ​ប្រជាប្រិយ​ខ្មែរ​​ក្នុង​ព្រឹត្តិការណ៍​ Cambodian Week International ​នេះ​ដែរ​លោក នូ សុផេន បាន​យក​រឿង​ "ទុំទាវ" ឲ្យ​និស្សិត​ខ្មែរ​ និង​បរទេស​ដែល​មក​ពី​៤០​ប្រទេស​សម្ដែង​រួម​​ក្នុង​គោល​​បំណង​ដើម្បី​ផ្សព្វផ្សាយ​វប្បធម៌​ប្រពៃណី​ខ្មែរ​នៅ​លើ​ឆាក​អន្តរជាតិ។ ដោយ​និយាយ​ភាសា​អង់គ្លេស​នៅ​ពេល​សម្ដែង។ក្រៅ​ពី​យក​រឿង "ទុំទាវ" ទៅ​ផ្សព្វផ្សាយ​នៅ​ជប៉ុន​ហើយ​នោះ​ លោក​ក៏​បាន​យក​ម្ហូប​ខ្មែរ​ និង​បង្អែម​ខ្មែរ​មួយ​ចំនួន​​ទៅ​ផ្សព្វផ្សាយ​​នៅ​ទី​នោះ​ផង​ដែរ។

លោក នូ សុផេន ថា ក្រៅ​ពី​កម្ពុជា​ក៏​មាន​បណ្ដា​ប្រទេស​មួយ​ចំនួន​ចំនួន​ក្នុង​តំបន់​អាស៊ី​ទៅ​ចូល​រួម ព្រឹត្តិការណ៍​ Cambodian Week internatoinal នេះ​ដែរក្នុង​នោះ​មាន​ដូច​ជា​​ប្រទេស​ថៃ​ ម៉ាឡេស៊ី និង​ វៀតណាម ជា​ដើម។ ទោះ​​​បី​ជា​មាន​ការ​ចូល​រួម​​ពី​ប្រទេស​ក្នុង​តំបន់​​អាស៊ាន​​ក្ដី​កម្ពុជា​នៅ​តែ​លេច​ធ្លោ​ និង​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់​​ក្រោម​ស្នាដៃ​និស្សិត​ខ្មែរ​សម្ដែង​រឿង​ទុំទាវ​ ជាមួយ​​មិត្តភ័ក្ដិ​បរទេស។

“ទោះ​បី​ជា​និស្សិត​ខ្មែរ​​ និង​បរទេស​ពូក​គាត់​​មិន​មែន​ជា​អ្នក​សម្ដែង​អាជីព​​ក្ដី​តែ​​ពួក​គាត់​សម្ដែង​អត់​សូវ​ឆ្គង​ទេ​និយាយ​ទៅ​គឺ​សម្ដែង​បាន​ល្អ។ ម្យ៉ាង​ទៀត​មុន​ពេល​​ព្រឹត្តិការណ៍​នេះ​មក​ដល់​៤​ខែ​​ខ្ញុំ​បាន​ផ្ញើ​ជូន​ពួក​គាត់​នៅ​វីដេអូ​ឯក​សារ​ដើម្បី​ឲ្យ​ហ្វឹក​ហាត់​​ត្រៀម​ទុក​ជា​មុន"។ លោក នូ សុផេន ថ្លែង​បញ្ជាក់៕​​​​​

អត្ថបទ៖ ឆុង ស៊ីណាន