ម្តងនេះធ្ងន់ធ្ងរ! រូបថតអ្នកប្រើប្រាស់ Facebook ជិត៧ លានគណនី ត្រូវបែកធ្លាយ
- 2018-12-17 12:53:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្តងនេះធ្ងន់ធ្ងរ! រូបថតអ្នកប្រើប្រាស់ Facebook ជិត៧ លានគណនី ត្រូវបែកធ្លាយ
ចន្លោះមិនឃើញ
ផ្ទុះរឿងអាស្រូវនៃប្រព័ន្ធសុវត្ថិភាពថ្មីមួយទៀត ដោយ Facebook បានចេញផ្សាយកាលពីថ្ងៃសុក្រកន្លងទៅថាកំហុសឆ្គងនៃ Photo API បានអនុញ្ញាតឲ្យអ្នកអភិវឌ្ឍកម្មវិធីអាចចូលទៅកាន់រូបថតរបស់អ្នកប្រើប្រាស់ប្រមាណជា ៦,៨ លានគណនី ទោះបីប្រភេទរូបទាំងនោះមិនបានបង្ហោះលើបណ្ដាញសង្គមជាសាធារណៈ(Public) ក៏ដោយ។
ក្រុមហ៊ុនយក្សរបស់អាមេរិកបានប្រាប់ TechCrunch ថាខ្លួនរកឃើញចន្លោះប្រហោងកាលពីថ្ងៃទី ២៥ កញ្ញានិងបានជួសជុលរួចជាស្រេច ប៉ុន្តែគួរឲ្យសោកស្តាយការខុសឆ្គងនេះបានកើតមានតាំងពីថ្ងៃទី ១៣ កញ្ញាមកទល់ថ្ងៃទី ២៥ កញ្ញា ២០១៨ មកម្ល៉េះ។ សង្កត់ធ្ងន់ Facebook បានសរសេរថា៖ "ផលប៉ះពាល់កើតមានលើអ្នកប្រើប្រាស់ដែល Login គណនី Facebook និងបើកការអនុញ្ញាតឲ្យភាគីទី ៣ មានសិទ្ធភ្ជាប់ទៅកាន់ទិន្នន័យរូបថតរបស់ពួកគេ"។
បច្ចុប្បន្នភាព Facebook បានប៉ាន់ប្រមាណថាមានប្រហែល ១ ៥០០ កម្មវិធីចេញពី Developer ចំនួន ៨៧៦ នាក់ផ្សេងពីគ្នាទទួលផលប៉ះពាល់ជាមួយកំហុសឆ្គងសុវត្ថិភាពនេះ ដោយសរុប App ទាំងអស់មានតួលេខអ្នកប្រើប្រាស់ប្រមាណ ៦,៨ លានគណនី។
ដំណោះស្រាយគឺចាប់ផ្តើមពីសប្តាហ៍ក្រោយតទៅ Facebook នឹងបង្កើត Tool មួយអាចផ្តល់ឲ្យអ្នកអភិវឌ្ឍកម្មវិធីអាចត្រួតពិនិត្យមើលបាន តើពួកគេមានទទួលរងផលប៉ះពាល់បែបណាឬអត់និងការអនុញ្ញាតឲ្យមានការលុបចោលនូវរូបភាពដែលពួកគេមិនគួរចូលទៅបាន។
ស្រដៀងគ្នានេះសម្រាប់អ្នកប្រើប្រាស់ក៏នឹងទទួលសារជូនដំណឹង (Notification) ពីការសង្ស័យនិងនាំអ្នកចូលទៅក្នុងទីតាំង Help Center ដើម្បីកំណត់ថាប្រភេទ App ណាមួយដែលអាចប៉ះពាល់ពិតប្រាកដ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: