រលោងស្រឹល! មកមើលសម្រស់ផ្លូវជាតិ១ខ្សែ នៅកម្ពុជា ទើបតែស្ដាររួច ពិតជាស្អាតខ្លាំង
- 2018-12-18 03:44:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រលោងស្រឹល! មកមើលសម្រស់ផ្លូវជាតិ១ខ្សែ នៅកម្ពុជា ទើបតែស្ដាររួច ពិតជាស្អាតខ្លាំង
ចន្លោះមិនឃើញ
កំណាត់ផ្លូវជាតិលេខ៧ (រង្វង់មូលខ្លាស្ទុះ-អូរច្រឡង់) ជាប្រភេទកម្រាលបេតុងកៅស៊ូ(AC) ប្រវែងជាង ៩៣គម ស្ថិតក្នុងភូមិកាប៉ូ សង្កាត់អូរឬស្សី ក្រុងក្រចេះ រហូតដល់ចំណុចគីឡូម៉ែត្រលេខ៤២៤ ចំណុចអូរកណ្តៀរ ស្ថិតក្នុងភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង បានបញ្ចប់ការស្ដារឡើងវិញ១០០%ហើយ។ នេះបើតាមទំព័រហ្វសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
កាលពីថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ២០១៨ កន្លងទៅនេះ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាពកំណាត់ផ្លូវនេះ ដែលវិនិយោគដោយក្រុមហ៊ុន សំណង់សៀងហៃគ្រុប(SCG) របស់ប្រទេសចិន ដោយចំណាយថវិកាប្រមាណជិត ៤០លានដុល្លារ។
ដូច្នេះចង់ដឹងថាក្រោយជួសជុលឡើងវិញផ្លូវនេះ មានសម្រស់ស្រស់ស្អាតប៉ុណ្ណាសូមមកមើលទិដ្ឋភាពខាងក្រោមនេះ៖