ស្លុតចិត្ត! ធ្លាក់ខ្លួនឈឺ១រយៈខ្លីសោះ នាយក្តឹប ស្គមកំព្រឹងមើលមិនចង់​ស្គាល់

  • 2018-12-19 02:44:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​កំប្លែង​នាយ​ក្តឹប បាន​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​រហូត​ដល់​សន្លប់​កាល​ពី​ជាង​ពាក់​កណ្តាល ខែ​វិច្ឆិកា កន្លង​ទៅ ដោយ​បច្ចុប្បន្ន​សុខភាព​គ្រាន់​បើ​បន្តិច​ហើយ តែ​រាងកាយ​លោក​មាន​សភាព​ទ្រុឌ​ទ្រោម​ជា​ខ្លាំង ពី​​មាន​សាច់​ទ្រលុក​ទ្រលន់ មក​ជា​ស្គម​ស្គាំង​ដូចមនុស្សឈឺរាប់ឆ្នាំ។

បើ​តាម​ម្ចាស់​គណនី​ហ្វេសប៊ុក San Sok Panha  ដែល​បាន​ចុះ​ទៅ​ជួប​នាយ​ក្តឹប ដល់​គេដ្ឋាន​នៅ​ជិត​វត្តខ្ទរ ម្តុំ​ព្រែក​លៀប បាន​បង្ហាញ​វីដេអូ Live ទាំង​រូបភាព និង​ការ​សាក​សួរខ្លះៗ​ជាមួយ នាយ ក្តឹប និង​ភរិយា ថា ពេល​នេះ​តារា​កំប្លែង​ខាង​លើ​អាច​អង្គុយ និង​និយាយ​បាន​ខ្លះៗ​ហើយ។

ទោះ​បី​ជា​បែប​នេះ​ក្តី​រាងកាយ​នាយក្តឹប ស្គម​ស្គាំង​ខុស​ពី​មុន​ឆ្ងាយ​ណាស់ ចំណែក​មួយ​ចំហៀង​ខ្លួន​ស្ពឹក​ស្រពន់​កម្រើក​មិន​បាន​នោះ​ទេ។ អ្វី​ដែល​រឹត​សង្វេគទៀតនោះ នាយហូប​អី​មិន​សូវ​បាន​នោះ​ទេ ជំងឺ​នៅ​តែ​ធ្វើ​ទុក្ខរាល់ថ្ងៃ អង្គុយ ឬ​ដេក​មិន​បានយូរ​ទេ តម្រូវ​ឲ្យ​ភរិយា​មើល​ថែទាំគ្រប់​នាទី។

​ ក្រោយ​ពី​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ និង​ប្រទេស​វៀតណាម ក្រុម​គ្រូពេទ្យ​បានរក​ឃើញ​ថា នាយ​ក្តឹប មាន​ជំងឺ​ជា​ច្រើន​មួយ​មុខ ក្នុង​នោះ​មាន​ដូចជា​ជំងឺ​ស្ពោត​សរសៃ​ឈាម​ខួរ​ក្បាល ទឹក​ចូល​សួត និង​ជំងឺ​បេះដូងជាដើម៕

អត្ថបទ៖ ដេត ធន្នី

អត្ថបទពេញនិយម