ម្តង​គេ​ម្តង​យើង! ចាប់​បាន​គណនី Apple Music បង្ហោះ​ផ្សាយ​ដោយ​ប្រើ​ឧបករណ៍ Android

  • 2018-12-19 11:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​ទៅ​យើង​ធ្លាប់​បាន​ឃើញ​ក្រុមហ៊ុន​ស្មាតហ្វូន Android មួយ​ចំនួន​ចៃដន្យ​បង្ហោះ​ការ​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម Twitter ដោយ​ប្រើប្រាស់​ម៉ាស៊ីន iPhone ប៉ុន្តែ​ថ្មីៗ​នេះ​សម្រាប់​គណនី​ផ្លូវការ Apple Music របស់​ក្រុមហ៊ុន​យក្ស​អាមេរិក​ក៏​ត្រូវ​គេ​ចាប់​បាន​ដូច​គ្នា​ថា​មាន​ប្រើប្រាស់​ឧបករណ៍​ Android ដើម្បី​ចែកចាយ​ព័ត៌មាន​របស់​ខ្លួន។

លោក Marques Brownlee បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​នៃ​ការ Tweet របស់​គណនី @AppleMusic ទាក់ទង​នឹង​អាល់ប៊ុម​បទ​ចម្រៀង Christmas & Chill កាល​ពី​ថ្ងៃ​ទី ២ វិច្ឆិកា ដែល YouTuber រូប​នេះ​ចាប់​បាន​ថា​គណនី​នោះ​មាន​បង្ហោះ​ចេញ​ពី​ឧបករណ៍ Android ពិត​មែន។ នេះ​ក៏​ជា​ភាព​អាម៉ាស់​មួយ​ដែល​បណ្តា​បុគ្គលិក​របស់ Apple បែរ​ជា​ប្រើប្រាស់​ផលិតផល​គូ​ប្រជែង​ខ្លួន។

ឆ្លើយតប​នឹង​រឿងរ៉ាវ​កាល​ពី​សព្វ​មួយ​ដង គណនី​ផ្លូវការ Samsung ក៏​ធ្លាប់​ផ្សព្វផ្សាយ Galaxy Note 9 ចេញ​ពី iPhone ស្រដៀង​គ្នា​នឹង​គណនី Gal Gadot ដែល​ជា​ឯកអគ្គរដ្ឋទូត​តំណាង​ឲ្យ Huawei ធ្លាប់​បង្ហោះ​ផ្សព្វផ្សាយ​ទូរសព្ទ Mate 10 លើ Twitter ក៏​មាន​ប្រើ iPhone អ៊ីចឹង​ដែរ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ 9to5google   ប្រែ​សម្រួល៖ កៅ រក្សា