ម្តង​នេះ​ប្លែក! គំរូ​រាង iPhone XI និង XI Plus បំពាក់​កាមេរ៉ា​ក្រោយ ៣ គ្រាប់ តួ​ខ្លួន​ឡើង​កប់

  • 2018-12-20 13:02:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ចិត្ត​ទេ? បើ iPhone សេរ៊ី​ឆ្នាំ ២០១៩ នឹង​រចនា​ការ​បំពាក់​កាមេរ៉ា​មុខ​ក្រោយ​ដល់​ទៅ ៥ គ្រាប់? យោង​តាម​វីដេអូ​ Concept បង្ហោះ​ផ្សាយ​ដោយ​ Channel ឈ្មោះ Phone Industry លើ​គេហទំព័រ YouTube បាន​បង្ហាញ​ពី​រូបរាង​គំរូ​នៃ​ម៉ូឌែល iPhone XI និង iPhone XI Plus

តាម​ការ​ស្រមើស្រមៃ​របស់ Phone Industry បាន​រចនា​ iPhone ទាំង​ពីរ​ម៉ូឌែល​តាម​គំរូ iPad Pro 2018 ដោយ​មាន​អេក្រង់​ពេញ​លាត​សន្ធឹង ពុំ​សល់​គែម​សង​ខាង និង​បន្សល់​ទុក​ត្រឹម​ប្រហោង​ខ្មៅ​រាង​ជ្រុង​មួយ​លើ​អេក្រង់។ កាមេរ៉ា​មុខ​វិវត្ត​ដល់​ទៅ ២ គ្រាប់ ខណៈ​ខាង​ក្រោយ​ដាក់​ជា​បញ្ឈរ​ចំនួន ៣ គ្រាប់ សរុប​មក iPhone XI និង XI Plus មាន​កាមេរ៉ា​ដល់​ទៅ ៥ គ្រាប់។ បន្សំ​នឹង​ការ​រចនា​ពណ៌​ស៊ិចស៊ី​ចំនួន ៥ ដូច iPhone XR មាន​ខៀវ ខ្មៅ ក្រហម លឿង និង​ប្រផេះ។

បញ្ជាក់​ថា​នេះ​ត្រឹម​តែ​ជា​ការ​ស្រមើស្រមៃ​របស់​អ្នក​រចនា ពុំ​មែន​ជា​ការ​ពិត​ទាំង​ស្រុង​ទេ តោះ ​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម