ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាពប្រព័ន្ធ Security ចៀស​វាង​ជួប​ការ​ខូច​ខាត​ធ្ងន់ធ្ងរ​លើ​អាជីវកម្ម

  • 2018-12-21 06:53:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រៀបចំ​កម្មវិធី​មួយ​មាន​ឈ្មោះ​ថា Rethink your Securityនៅ​សណ្ឋាគារ Sofital Phnom Penh មាន​ការ​ចូលរួមពី​ក្រុមហ៊ុនធំ​ៗ​ដូចជា First Cambodia ក្រុមហ៊ុន F5 និង​ក្រុមហ៊ុន VST ECS ក្នុង​គោល​បំណង​ក្រាញ់​រំលឹក​ទៅ​ដល់​បណ្ដាអាជីវកម្ម​ក្នុង​ស្រុក វិស័យ​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​ឯកជន ពី​បញ្ហា​វាយ​ប្រហារ​ខាង​ផ្នែក​បច្ចេកវិទ្យា (Hacker) និង​ប្រព័ន្ធ Cyber Security។

តើ​អ្វី​ជា Cyber Security? ​Cyber Security គឺ​ជា​​ប្រព័ន្ធ​សុវត្ថិភាព​ការពារ​ប្រព័ន្ធ​កុំព្យូទ័រ​ ពី​ជន​លួច ទិន្នន័យ (Hacker) ឬ​ការ​ការពារ​ការបំផ្លាញ Hardware, Software ឬ​ទិន្នន័យ​អេឡិចត្រូនិក​ ក៏​ដូច​ជា ​ការ​រំខាន​ផ្សេងៗ​ទៅ​លើ​សេវាកម្ម​ ដែល​ក្រុមហ៊ុន​​​មួយ​ផ្ដល់​ជូន​អតិថិជន​​។

ស្រប​ពេល​បច្ចេកវិទ្យា​មាន​ការ​រីកចម្រើន បណ្ដា​អាជីវកម្ម​ខ្នាត​ធំ​មធ្យម​​តូច អង្គការ​នានា​ក្នុង​ប្រទេស​កម្ពុជា បាន​ពឹង​ផ្អែក​លើ​វិស័យ​បណ្តាញ​ឌីជីថល ដើម្បី​ដំណើរការណ៍​អាជីវកម្ម​។ ប៉ុន្តែ​​ក្ដី​បារម្ភ​អំពី​ការ​លួច​ និង​បំផ្លាញ​ទិន្នន័យ​​ពី​ក្រុម Hacker ក៏​មាន​ច្រើន​ដែរ ដែល​ស្ថាប័ន​នីមួយៗ​ចាំបាច់ត្រូវ​ពង្រឹង​លើ​ប្រព័ន្ធ​សុវត្ថិភាព Cyber Security។

លោក ហ៊ួត គីម​សៀង ប្រធាន​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​នៃ​ក្រុមហ៊ុន​ First Cambodia បាន​លើកឡើង​ថា ​យុគសម័យពេល​បច្ចុប្បន្ន​ ប្រព័ន្ធ​បច្ចេកវិទ្យា​មាន​ការ​អភិវឌ្ឍន៍​ខ្លាំង​។ បណ្ដា​សហគ្រាស​ហិរញ្ញវត្ថុ និង​ក្រសួង​នានា ដំណើរ​ការ​​តាម​រយៈ Web និង Mobile ហើយ​​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ លើ​ផ្នែក​សុវត្ថិភាព​ព័ត៌មាន​វិទ្យា​ពី​ការ​ហេក (Hack)។

Hacker កាន់​តែ​មាន​ច្រើន​ឡើង​ មានភាព​ឆ្លាតវៃ​ក្នុង​ការ​ធ្វើការ​វាយប្រហារ ​ដូច​នេះ​ការ​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​ដោយ​ប្រើ​ប្រាស់​នូវ​ឧបករណ៍ Security ដែល​មាន​សុវត្ថិភាព​ខ្ពស់​ក្នុង​ការ Decrypr និង Engrypt ទៅ​លើ Traffics ដើម្បី Scan ​ប្រភេទ Bad traffics និង Good traffics ដែល​​វាយ​ប្រហារ​និង​ធ្វើ​ការ​ឆ្លង​កាត់ System។

លោក​អះអាង​ថា សហគ្រាស​អាជីវកម្ម​នៅ​ប្រទេស​​កម្ពុជា​មួយ​ភាគ​ធំ មិន​សូវ​គិតគូរ​លើ​ការ​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព (Cyber Security) ដែល​​ជា​ហេតុ​ក្លាយ​ជា​គោលដៅ​​វាយប្រហារ​​​​។ លោក​ថា ការ​ខ្វះ​ការ​យកចិត្តទុកដាក់ និង​ចាត់​វិធានការណ៍​រក​ដំណោះស្រាយ​ទាន់​ពេល​វេលា នឹង​ផ្ដល់​​​ឱកាស​ដល់​ឧក្រិដ្ឋជន ​បំផ្លិចបំផ្លាញ និង​​ខូចខាត​ធ្ងន់ធ្ងរ៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ​ ​គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា​ Like Page Sabay News Tehnology...

អត្ថបទ៖ ម៉េងងី