មើល Bugatti សាកល្បង​កញ្ចាប់​ហ្វ្រាំង​ព្រីន​ចេញ​ពី 3D មិន​ធម្មតា​

  • 2018-12-23 23:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ល្បឿន​រថយន្ត Bugatti មិន​យឺត​នោះ​ទេ បើ​ប្រៀប​នឹង​រថយន្ត​ធម្មតា ដូចនេះ ពេល​ក្រុមហ៊ុន​ផលិត​រថយន្ត​ចង់​ប្រើ​គ្រឿង​បន្លាស់​ជាមួយ​នឹង​បច្ចេកវិទ្យា​ថ្មីៗ ត្រូវ​ឆ្លងកាត់​ការ​សាកល្បង​យ៉ាង​ម៉ត់ចត់​។ 

Bugatti បាន​បង្ហោះ​វីដេអូ​មួយ​លើ​ទំព័រ YouTube របស់ Volkswagen Group ពី​ការ​សាកល្បង​គ្រឿង​បន្លាស់​ថ្មី ពោល​គឺ​កញ្ចាប់​ហ្វ្រាំង​បាន​ពី​ម៉ាស៊ីន​ព្រីន 3D ដែល​ទទួល​ខុស​ត្រូវ​រុញ​ស្បែក​ហ្វ្រាំង​ឲ្យ​ប៉ះ​នឹង​ថាស​ហ្វ្រាំង​ធ្វើ​ឲ្យ​រថយន្ត​ឈប់​។ 

វិស្វករ​បាន​បង្វិល​ថាស​ហ្វ្រាំង​ក្នុង​ល្បឿន​ក្បែរ ៤០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​ប្រើ​កញ្ចាប់​ហ្វ្រាំង​ឲ្យ​ធ្វើ​ការ​។ ថាស​ហ្វ្រាំង​បាន​ប្រែ​ពណ៌ ពេល​រង​សំពាធ​ខ្លាំង ហើយ​សីតុណ្ហភាព​អាច​ឡើង​ដល់ ១ ០០០ អង្សា​សេ​។ 

វីដេអូ៖

Bugatti បង្កើត​កញ្ចាប់​ហ្វ្រាំង​នេះ ដោយ​ការ​រំលាយ​ម្សៅ​ទីតាន (Titanium Powder) ជាមួយ​នឹង​ឡាស៊ែរ ៤ ប្រភេទ​ខុសគ្នា​។ ឧបករណ៍​មាន ២ ៣១៣ស្រទាប់ និង​ប្រើ​ពេល ៤៥ ម៉ោង ក្នុង​ការ​ផលិត​កញ្ចាប់​ហ្វ្រាំង​មួយ​៕ 

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ Cnet   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទពេញនិយម