អ្នកលេងគុនខ្មែរជួរ​មុខ​​ច្រើន​នាក់វ៉ៃចុងខែនេះ

  • 2018-12-24 01:52:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​រៀប​ចំ​កីឡាករ​ប្រដាល់​គុន​ខ្មែរ​ល្បី​ៗ​លំដាប់​ជួរ​មុខ​ទទួល​ស្វាគមន៍​​អ្នក​លេង​ឆ្លង​ដែន​​​ក្នុង​ឱកាស​សម្ពោធ​វិមាន​​អនុស្សាវរីយ៍​ ឈ្នះ​ ឈ្នះ​ និង​ខួប​លើក​ទី​២០​ឆ្នាំ​​នៃ​នយោបាយ​ឈ្នះ​ឈ្នះ​នា​ចុង​ឆ្នាំ​នេះ។

ក្នុង​ព្រឹត្តិការណ៍​ប្រវត្តិ​សាស្ត្រ​នេះ​​ដែល​មាន​កម្មវិធី​សម្តែង​ជា​ច្រើន​ប្រភេទ​នេះ​ក៏​មាន​​កម្មវិធី​ប្រកួត​ប្រដាល់​មិត្តភាព​អន្តរជាតិ​​ជា​ច្រើន​គូរ។ សម្រាប់​កីឡាករ​ម្ចាស់​ផ្ទះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ប្រមូល​ប្តុំ​ដោយ​ជើង​ខ្លាំង​ជួរ​មុខ​ស្ទើរ​អស់​ទៅ​ហើយ​សម្រាប់​ការ​ប្រកួត​ដែល​មាន​រយៈ​ពេល​​៤​ថ្ងៃ​។ កីឡាករ​កម្ពុជា​មាន​ដូច​ជា​​ចាន់ រតនា, ឃីម ឌីម៉ា, ឡៅ ចន្ទ្រា, ធឿន ធារ៉ា, ផល សោភ័ណ្ឌ, រឿង សោភ័ណ្ឌ, មឿន​ សុខហ៊ុច, ពេជ្រ ម្ទេសខ្មាំង និង​ វង្ស ណយ​ជា​ដើម។

ការ​ប្រកួត​នឹង​រៀប​ចំ​នៅ​ពហុកីឡដ្ឋាន​មរតក​តេជោ​ ចាប់​ពី​ថ្ងៃ​ទី​​២៨ ២៩ ៣០ និង​​ ៣១ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ដែល​នេះ​ជា​ឱកាស​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​និយម​តាម​ដាន​ និង​ស្រលាញ់​កីឡា​ប្រដាល់​គុន​ខ្មែរ​ចូល​រួម​ទស្សនា​ដោយ​សេរី​ដើម្បី​អបអរ​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី​២០១៩៕

សមាសភាព​កីឡាករ​ប្រកួត (រូបថត៖ NOCC)

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម