Luke Shaw នៅ​តែ​ជឿជាក់​ថា Man Utd អាច​ជាប់ Top 4 នៅ​ក្នុង​លីគ

  • 2018-12-24 01:59:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester United នៅ​តែ​អាច​ឈាន​ជើង​ចូល​លេង​ពាន​រង្វាន់​ Champions League បន្ទាប់​ពី​ជ័យជម្នះ​ប្រកួត​​ដំបូង​​របស់​លោក Ole Gunnar Solskjae ក្នុង​នាម​ជា​អ្នក​ចាត់​ការ​ថ្មី។ នេះ​ជា​សម្ដី​របស់​ខ្សែ​ការពារ Luke Shaw។

កាល​ពី​ចុង​សប្ដាហ៍ United បាន​យក​ឈ្នះ Cardiff ៥-១ ក្នុង​ប្រកួត​ដំបូង ចាប់​តាំង​ពី​ការ​បណ្ដេញ​លោក Jose Mourinho ​ជំនួស​វិញ​ដោយ​លោក Solskjaer ធ្វើ​ជា​គ្រូ​បណ្ដោះអាសន្ន។ បិសាច​ក្រហម​បច្ចុប្បន្ន​កំពុង​នៅ​លេខ​៦ ក្នុង Premier League តាម​ពី​ក្រោយ​ក្រុម​លេខ​៤ Chelsea ៨​ពិន្ទុ។

Shaw បាន​និយាយ​ថា៖ "ប្រាកដ​ណាស់​ ពួក​យើង​ចង់​​ស្ថិត​នៅ​ក្រុម​កំពូល​ទាំង​៤។ ពួក​យើង​ចង់​លេង​នៅ Champions League នៅ​រដូវ​កាល​ក្រោយ។ ខ្ញុំ​មិន​គិត​ថា​ពួក​យើង​មិន​អាច​នោះ​ទេ ប្រសិន​ពួក​យើង​បន្ត​លេង​បែប​នេះ"។ សម្រាប់ Champions League រដូវ​កាល​នេះ United ត្រូវ​មាន​ភារកិច្ច​ជួប Paris St-Germain នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម