គ្រូ​ Crystal ថា​ Liverpool មុន​និង​ក្រោយ​គង់​តែ​របូត​ពាន​ទៅ​ City

  • 2018-12-24 02:27:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ Liverpool នឹង​របូត​ឱកាស​លើ​ពាន​ Premier League ជា​លើក​ដំបូង​សម្រាប់​រដូវ​កាល​នេះ​ដោយ​ជៀស​មិន​ផុត។​ នេះ​បើ​តាម​សម្ដី​លោក​ Roy Hodgson អ្នក​ចាត់​ការ​ Crystal Palace។

Roy Hodgson

បរាជ័យ​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ២-៣​ ក្នុង​ទឹកដី​ខ្លួន​ឯង​របស់​ Manchester City ក្រោម​ថ្វី​ជើង​ Crystal បាន​ធ្វើ​ឲ្យ​ Liverpool ឈរ​លេខ​១​ក្នុង​តារាង​មាន​គម្លាត​រហូត​៤​ពិន្ទុ។​ យ៉ាង​ណា​ Roy ដែល​ជួយ​រុញ​ Liverpool ដោយ​ប្រយោល​ទាយ​ទុក​ថា​ក្រុម​នេះ​គង់​តែ​ធ្លាក់​ពី​កំពូល​តារាង​មក​វិញ​។​

បុរស​ដែល​ធ្លាប់​ដឹកនាំ​ Liverpool កាល​ពី​ឆ្នាំ​២០១១​និយាយ​ថា៖ "ខ្ញុំ​មិន​គិត​ថា​ Pep Guardiola ខ្វល់ខ្វាយ​រឿង​គម្លាត​៤​ពិន្ទុ​នឹង​ទេ​ ព្រោះ​មែនទែន​ទៅ​លីគ​នៅ​សល់​២០​ប្រកួត​ទៀត​ឯណោះ។​ City នៅ​ប៉ះ​ Liverpool ក្នុង​ដី​១​ប្រកួត​​ ហើយ​បើ​ពួកគេ​មិន​អាច​ឈ្នះ​ ក៏​គង់​មាន​ក្រុម​ផ្សេង​អាច​យក​ឈ្នះ​ Liverpool បាន។​ ផ្លូវ​នៅ​វែង​ឆ្ងាយ​ណាស់"៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទពេញនិយម