Chanathip និង Quang Hai ស្ថិត​ក្នុង​ចំណោម​កីឡាករ​ល្បី​បាន​ចូល​លេង​ Asian Cup 2019

  • 2018-12-25 06:35:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​នៅ​តំបន់​អាស៊ី​នឹង​សប្បាយចិត្ត​សប្បាយ​ភ្នែក​ជា​បន្ត​ទៀត​ដោយ​នៅ​ដើម​ឆ្នាំ​២០១៩​នេះ​កម្មវិធី​បាល់ទាត់​ដ៏​ធំ ​AFC Asian Cup 2019 នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ៥ ខែ មករា​ត​ទៅ​​​ដែល​មាន​ប្រទេស​អារ៉ាប់រួម​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ក្រុម​ទាំង​២៤​​ដែល​បាន​​ឡើង​មក​ពី​ការ​ជម្រុះ​នឹង​ត្រូវ​ប្រជែង​គ្នា​ដើម្បី​យក​ពាន​ដែល​រៀបចំ​៤​ឆ្នាំ​ម្ដង​នេះ។ យ៉ាងណាមិញ​មុន​ព្រឹត្តិការណ៍​នេះ​មក​ដល់​គេ​បាន​បង្ហាញ​កីឡាករ​ល្បី​៥​រូប ដែល​គួរ​ចាប់​អារម្មណ៍​នឹង​បាន​ចូលរួម​កម្មវិធី​នេះ។

១. អ្នក​ចាំ​ទី Neil Etheridge របស់​ហ្វីលីពីន

​Neil Etheridge ជា​កីឡាករ​ល្បី​មួយ​រូប​របស់​ជម្រើស​ជាតិ​ហ្វីលីពីន ដែល​បាន​មក​លេង​នៅ ​AFC Asian Cup 2019។ នេះ​ជា​ការ​​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់​ហ្វីលីពីន​​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ។ យ៉ាងណាមិញ Neil ដែល​បច្ចុប្បន្ន​កំពុង​លេង​ឲ្យ​ក្លឹប Cardiff City នៅ  Premier League អាច​បង្ហាញ​ខ្លួន​បាន​តែ​១​ប្រកួត​ប៉ុណ្ណោះ ដោយ​សារ​តែ​មាន​ការ​ដាក់​កម្រិត​ពី​ក្លឹប។

២. Mathew Leckie របស់​អូស្ត្រាលី

​Mathew Leckie នឹង​ត្រូវ​ប្រឹងប្រែង​ជួយ​ក្រុម​ឲ្យ​អស់​ពី​ចិត្ត​ដើម្បី​ការពារ​តំណែង​ជើងឯក ព្រោះ​កាល​ឆ្នាំ​២០១៥​អូស្ត្រាលី​គឺ​ជា​ម្ចាស់​ពាន។ ខ្សែ​បម្រើ​ប្រយុទ្ធ​វ័យ​២៧​ឆ្នាំ បច្ចុប្បន្ន​លេង​នៅ​លីគ​កំពូល​របស់​អាល្លឺម៉ង់ Bundesliga ជាមួយ​ក្លឹប Hertha BSC រក​បាន​៧​គ្រាប់​ ក្នុង​ការ​បង្ហាញ​ខ្លួន​៣២​ប្រកួត។

៣.​ Yuya Osako របស់​ជប៉ុន

ជប៉ុន​កំពុង​តែ​សម្លឹង​ឃើញ​ចង់​ឈ្នះ​ពាន AFC Asian Cup ជា​លើក​ទី​៥​ក្នុង​ប្រវត្តិសាស្ត្រ ហើយ​​សម្រាប់​ឆ្នាំ​នេះ Yuya Osako ត្រូវ​បាន​ចាត់​ទុក​ជា​កីឡាករ​លេច​ធ្លោ​ប្រចាំ​ក្រុម។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​​លេង​នៅ​ក្លឹប Werder Bremen នៅ​ប្រទេស​អាល្លឺម៉ង់ កំពុង​តែ​បង្ហាញ​សមត្ថភាព​ល្អ​ ដោយ​១៤​ប្រកួត​រក​បាន​៣​គ្រាប់។

៤. Channathip Songkrasin របស់​ថៃ

ក្រុម​មក​ពី​តំបន់​អាស៊ាន​សង្ឃឹម​​នឹង​ជោគជ័យ​នៅ AFC Asian Cup 2019 ក្រោយ​ខកចិត្ត​នៅ AFF Suzuki Cup 2018។ ជម្រើស​ជាតិ​ថៃ​​នឹង​​ពេញ​ជើង​ឡើង​វិញ បន្ទាប់​ពី​កីឡាករ​សំខាន់ៗ​ជាពិសេស Channathip Songkrasin បាន​ត្រលប់​មក​ជួយ​ក្រុម​វិញ។ Channathip កំពុង​តែ​បង្ហាញ​ការ​ភ្ញាក់ផ្អើល​ខ្លាំង​​នៅ​ក្នុង​លីគ​កំពូល​ជប៉ុន​ជាមួយ​ក្លឹប Consadole Sapporo ថែម​ទាំង​ឈ្នះ​កីឡាករ​ឆ្នើម​​ប្រចាំ​ក្លឹប​ក្នុង​ឆ្នាំ​នេះ​ទៀត​ផង។

៥. Nguyen Quang Hai របស់​វៀតណាម

AFF Suzuki Cup 2018 វៀតណាម​បាន​យក​ឈ្នះ​ម៉ាឡេស៊ី​គ្រង​ជា​ម្ចាស់​ពាន​ជា​លើក​ដំបូង ក្រោយ​ខកខាន​អស់រយៈ​ពេល​១០​ឆ្នាំ ហើយ Nguyen Quang Hai បាន​ក្លាយ​ជា​កីឡាករ​​ឆ្នើម​ប្រចាំ​ព្រឹត្តិការណ៍។ កីឡាករ​របស់​ក្លឹប Ha Noi FC វ័យ​ទើប​តែ​២១​ឆ្នាំ ប៉ុន្តែ​គេ​បាន​បង្ហាញ​ទេពកោសល្យ​យ៉ាង​ល្អ បាន​នាំ​ក្រុម​ឈ្នះ​ជើង​ឯក។ សម្រាប់​ពេល​នេះ Quang Hai នឹង​នៅ​តែ​ដើរ​តួ​សំខាន់​ដើម្បី​តទល់​នឹង​ក្រុម​ខ្លាំង​ដូច​ជា អ៊ីរ៉ាក់ អ៊ីរ៉ង់​និង យេម៉ែន ដែល​នៅ​ពូល​ជាមួយ​ពួក​គេ៕ ​​

​​​

ប្រភព៖ Fox Sports Asia   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម