គ្រាន់តែ Jungkook និង​ Lisa សម្លឹងដាក់គ្នាមួយភ្លែតសោះ អ្នកគាំទ្ររំភើបកញ្ជ្រោលពេញអ៊ីនធឺណិត

  • 2018-12-26 10:27:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រម្លឹក​ទៅ​កម្មវិធី​ SBS Gayo Daejun ឆ្នាំ ២០១៨ ដែលប្រព្រឹត្តិទៅ​កាល​ពី​ថ្ងៃទី​ ២៥ ខែធ្នូ អ្នក​ស្នេហា​វិស័យ​ K-Pop ជា​ច្រើន​ពិត​ជា​រីករាយ​ទស្សនា​នឹង​ការ​សម្ដែង​ជា​ច្រើន​របស់​ តារាៗ​ល្បីៗ។

មិន​មែន​ត្រឹម​តែ​ការ​សម្ដែង​នោះ​ទេ ក្នុង​នោះ​អ្នក​គាំទ្រ​ក៏​ចាប់​អារម្មណ៍​ខ្លាំង​ដែរ លើសកម្មភាព​ពេល​ជុំ​គ្នា​លើ​ឆាក​របស់​ Lisa និង​ Jungkook។ អ្នក​គាំទ្រ​បាន​តម្រង់​កាមេរ៉ា​ថត​ចំ​តារា​វ័យ​ក្មេង​ទាំង​ ២​ ហើយ​វីដេអូ​ដែល​ថត​បាន​នោះ​ ត្រូវ​បង្ហោះ​ពេញ​បណ្ដាញ​សង្គម ធ្វើឲ្យ​គ្រប់​គ្នា​នាំគ្នា​ច្រួលច្របល់​ នៅពេល​ឃើញ​ Lisa និង​ Jingkook សម្លឹង​ដាក់​គ្នា។ ទោះ​បី​វា​មាន​រយៈពេល​ត្រឹម​ ១វិនាទី ប៉ុន្តែ​ ម្នាក់ៗ​ដែល​ជា​អ្នក​គាំទ្រ ទប់​ចិត្ត​មិន​រំភើប​មិន​បាន​ទេនូវ​ក្រសែភ្នែក​អ្នកទាំង​ ២នៅពេល​នោះ​។

មិនមែន​ទើប​តែ​ពេល​នេះ​ទេ ពោល​គឺ​កន្លង​មក​ អ្នក​ទាំង​ ២​ក៏​ត្រូវ​ Fan ផ្គូរផ្គង​ជា​ញឹកញយ​ដែរ ដោយ​ជាទូទៅ​ពួកគេ​កាត់ត​រូប​ Jungkook និង​ Lisa ជាមួយ​គ្នា៕

ខាងក្រោម​នេះ​ជា រូបភាព​កាត់តរបស់​អ្នកគាំទ្រ៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម