ប្លែក​អារម្មណ៍​ចំពោះ​រូបភាព​ទំហំ ១៩៥ Gigapixels ពី​ទីក្រុង​សៀងហៃ​

  • 2018-12-27 07:14:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ទំហំ​ដល់​កម្រិត Gigapixel អាច​ឲ្យ​អ្នក​ពង្រីក​ស្ទើរ​គ្រប់​ផ្នែក​នៃ​រូបភាព​បាន​លម្អិត​។ ហើយ​រូបភាព​ផ្ដិត​ពី​ក្រុមហ៊ុន​ចិន BigPixel គឺ​ផ្តល់​លទ្ធភាព​ពង្រីក​មើល​បាន​បែប​នេះ​។ 

ទិដ្ឋភាព​ទីក្រុង​ចិន​សៀងហៃ​នេះ​ថត​ចេញ​ពី​អគារ Oriental Pearl Tower កម្ពស់ ២៣០ ម៉ែត្រ ជាមួយ​នឹង​ទំហំ ១៩៥ Gigapixels។ បើ​ប្រៀបធៀប​ទៅ​នឹង​ស្មាតហ្វូន​កម្រិត​ចុងក្រោយ​ថត​បាន​កម្រិត​ខ្នាត​ជា Megapixel រូបភាព​នេះ​មាន​ទំហំ ១៩៥ ០០០ Megapixels។

ទិដ្ឋភាព​ធំ​សម្បើម​នេះ​បង្កើត​ដោយ​បន្សំ​ចូលគ្នា​ពី​រូបភាព​ជា​ច្រើន ថត​ចេញ​ពី​កាមេរ៉ា​អាជីព និង​ប្រើ Lens គុណភាព​ខ្ពស់​។ ការងារ​នេះ​ចំណាយ​ពេល​ដល់​ទៅ ២ ខែ ដើម្បី​បញ្ចប់​។ 

ទំហំ​រូបភាព​ប៉ុណ្ណេះ មិន​ទាន់​ធំ​ដាច់​គេ​នោះ​ទេ។​ បើ​តាម​ទិន្នន័យ​កំណត់ត្រា​ពិភពលោក រូបភាព​ធំ​បំផុត​មាន ៨៤៦ Gigapixels។ រូប​នេះ​បង្កើត​ដោយ​ក្រុម​មួយ​នៅ​សកលវិទ្យាល័យ​ម៉ាឡេស៊ី ក្នុង​ឆ្នាំ ២០១៥ ដោយ​បង្ហាញ​រូបភាព​ទីក្រុង​កូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី​។ ទិដ្ឋភាព​នេះ​បន្សំ​ពី ៣១ ០០០ រូបភាព​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ DigitalTrends   ប្រែ​សម្រួល៖ ប៊ុនធឿន

អត្ថបទថ្មី