ជៀស​បាន​គួរ​ជៀស​ទៅ App ទាំង ៥ ប្រភេទ​លើ iPhone ស៊ី​ថ្ម​លឿន​ហួសថ្លែង

  • 2018-12-28 02:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថាមពល​ថ្ម​ជា​កត្តា​ដ៏​សំខាន់​មួយ​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ដោយ​ឡែក​សម្រាប់​ម្ចាស់ iPhone ក៏​ត្រូវ​គិតគូរ​ខ្លាំង​បំផុត​លើ​ការ​ចំណាយ​ពេល​ជាមួយ App មួយ​ចំនួន ដែល​ស៊ី​ថ្ម​លឿន​ជាង​ប្រភេទ App ដទៃ​ទៀត។ ខាង​ក្រោម Sabay បង្ហាញ​ពី App ទាំង ៥ និង​ដំណោះស្រាយ​ដើម្បី​រក្សា​ថាមពល​ថ្ម​កាន់​បាន​យូរ:

៥.បណ្តាញ​សង្គម:

មិន​ថា​តែ Facebook, Snapchat ឬ​ក៏ Instagram ជា​ដើម មនុស្ស​ភាគ​ច្រើន​សុទ្ធ​សឹង​ប្រើប្រាស់ ប៉ុន្តែ​វា​ក៏​ជា​សញ្ញា​អវិជ្ជមាន​ខ្លាំង​បំផុត​ដល់​ថាមពល​ថ្ម​ស្មាតហ្វូន។ អ្នក​ប្រើប្រាស់​បើ​យល់​ល្អ​អាច​អនុវត្ត​តាម​វិធី​ខាង​ក្រោម:

  • សម្រាប់ Facebook គួរ​លុប App នោះ​ចោល ហើយ​ងាក​មក​ប្រើប្រាស់​តាម Safari ដោយ​ចូល​ទៅ​កាន់ Facebook.com រួច​ដាក់​តាំង​លើ Home Screen ដើម្បី​ផ្តល់​ភាព​ងាយស្រួល
  • សម្រាប់ Snapchat មាន​មុងងារ Travel Mode អាច​ចូល​បាន​ក្នុង​ទីតាំង Ghost/Bitmoji icon > Gear Icon > Manage
  • រាល់ App បណ្តាញ​សង្គម​ទាំង​អស់ សូម​កំណត់ Location Services ដាក់​ថា While Using ក្នុង​ទីតាំង Settings
  • អ្នក​ក៏​អាច​សាកល្បង​បិទ​មុខងារ Background App Refresh

៤.ការ​ប្រើប្រាស់ Browser ខាង​ក្រៅ:

អ្នក​ប្រើប្រាស់ iOS ទាំង​អស់​មិន​ប្រាកដ​ថា​សុទ្ធ​តែ​បាក់​ចិត្ត​ជាមួយ Safari នោះ​ទេ អ្នក​ខ្លះ​ក៏​ងាក​ទៅ​ប្រើ Chrome ឬ Firefox ដែល​នេះ​ជា​ចន្លោះ​ប្រហោង​ដ៏​ធំ​មួយ។

៣.ការ​កំណត់​ទីតាំង​លើ App ធ្វើ​ដំណើរ:

ដូច​ជា Google Maps ឬ Waze និង Uber ជា​ដើម សុទ្ធ​សឹង​ខ្ជះខ្ជាយ​ថាមពល​ថ្ម​ខ្លាំង ព្រោះ​វា​ទាមទារ​ការ​ដឹង​ពី​ទីតាំង​ដែល​អ្នក​ឈរ​ជើង។ សូម​ចូល​ទៅ​កាន់ Settings > Privacy > Location ធ្វើ​ការ​កំណត់​ប្រភេទ App ធ្វើ​ដំណើរ​ទៅ​ជា While Using។

២.App ទំនាក់ទំនង:

ប្រភេទ​កម្មវិធី​ទំនាក់ទំនង​ដូច​ជា Skype ឬ mail អ្នក​ចាំ​បិទ​ត្រូវ​បិទ​មិន​ឲ្យ​ដំណើរការ BackgroundApp Refresh ដោយ​ឡែក​សម្រាប់ Mail អ្នក​ក៏​មាន​វិធី​ពិសេស​ដើម្បី​ទប់​ស្កាត់​បាន​ខ្លះ ដោយ​ចូល​ទៅ​ Settings > Mail > Accounts > Fetch New Data។

១.រក​ប្រភេទ App ដែល​ស៊ី​ថ្ម​ដោយ​ខ្លួន​ឯង:

ដើម្បី​ឲ្យ​ប្រាកដ​ផ្អែក​តាម​ការ​ប្រើប្រាស់​ជាក់ស្តែង ក្នុង​ប្រព័ន្ធ​ប្រតិបត្តិ iOS 11.3 ឡើង​ទៅ ក្នុង Settings មាន​មុខងារ​ពិនិត្យ​ស្ថានភាព​ការ​ប្រើប្រាស់ ដោយ​ក្នុង​ទីតាំង Battery ដែល​អ្នក​អាច​លម្អិត​បាន​តើ App ណា​មួយ​ដែល​ស៊ី​ថ្ម​ខ្លាំង​បំផុត និង​ពិនិត្យ​ត្រង់ Battery Health ដើម្បី​សិក្សា​ពី​ការ​ណែនាំ​ល្អៗ​មួយ​ចំនួន៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ idropnews   ប្រែ​សម្រួល៖ កៅ រក្សា