City ឈ្នះ​បន្ថយ​គម្លាត​មក​ត្រឹម​៧​ពិន្ទុ​ក្រោម​ Liverpool

  • 2018-12-31 01:36:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Manchester City បាន​​វិល​មក​កាន់​ទម្រង់​លេង​ប្រក្រតី​វិញ​បន្ទាប់​ពី​យក​ឈ្នះ​ Southampton ៣​ទល់​នឹង​១​ក្រៅ​ដី​ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​២០។​

ការ​ប្រកួត​យប់​មិញ​ Silva រក​បាន​១​គ្រាប់​មុន​នៅ​១០​នាទី​ដំបូង​ឲ្យ​ក្រុម​ភ្ញៀវ​តែ​ម្ចាស់​ផ្ទះ​តាម​ស្មើ​បាន​វិញ​ដោយ​កីឡាករ​​ Højbjerg​ នៅ​នាទី​៣៧។​​ យ៉ាង​ណា​ Ward-Prowse បាន​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​១​គ្រាប់​ជា​កាដូ​ដល់​ City មុន​ពេល​ដែល​ Agüero បន្ថែម​១​គ្រាប់​ទៀត​នៅ​នាទី​៤៥+៣។

ជ័យ​ជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ City ឡើង​ទៅ​លេខ​២​វិញ​លើ​ Tottenham Hotspur ដែល​ចាញ់​ Wolve កាល​ពី​ថ្ងៃ​សៅរ៍។​ ក្រុម​រហស្សនាម​ថា​ពណ៌​ផ្ទៃមេឃ​កំពុង​ប្រដេញ​ពិន្ទុ​គ្នា​ជាមួយ​​ក្រុម​កំពូល​តារាង​ Liverpool តែ​ចាញ់​រហូត​៧​ពិន្ទុ​ដូច្នេះ​ពួកគេ​មិន​អាច​ភ្លាត់​១​ប្រកួត​ណា​បាន​ឡើយ​បើ​សិន​ចង់​ឈ្នះ​ពាន​រដូវ​កាល​នេះ៕

អត្ថបទ៖ វីរ័ត្ន

អត្ថបទពេញនិយម