ក្រុមណាខ្លះ​ត្រូវ​ការពារ​តំណែង​ជើង​ឯក​ Tiger Street Football Festival ឆ្នាំមុន​?

  • 2019-01-03 02:41:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​បាល់ទាត់​ដ៏​ធំ​បំផុត​ Tiger Street Football Festival ឆ្នាំ​២០១៩​នឹង​ចាប់​ផ្តើម​បើក​ឆាក​ទំព័រ​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន​ចុង​សប្តាហ៍​ដើម​ខែ​មករា​នេះ​ហើយ​នៅ​មណ្ឌល​ខេត្ត​ព្រះសីហនុ​ ខណៈ​ក្រុម​ចំណាត់​ថ្នាក់​លេខ​​នៅ​មណ្ឌល​នីមួយ​ៗ​កាល​ពី​ឆ្នាំ​២០១៨​កំពុង​ត្រៀម​ខ្លួន​ការពារ​​តំណែង​ជើង​ឯក​ឆ្នាំ​ចាស់​របស់​ខ្លួន។

តើ​ក្រុម​ណា​ខ្លះ​​ជា​ជើង​ឯក​ប្រចាំ​មណ្ឌល​ទាំង​៨​កាល​ពី​ឆ្នាំ​មុន​ និង​ក្រុម​ជើង​ឯក​ទូទាំង​ប្រទេស?​ តើ​ពួក​គេ​អាច​រក្សា​ការពារ​តំណែង​ជើង​ឯក​របស់​ខ្លួន​បាន​សម្រេច​ទេ​នៅ​ពេល​ក្រុម​ជា​ច្រើន​ទៀត​កំពុង​កើត​​មាន​ឡើង​កាន់​តែ​ច្រើន?

មណ្ឌល​ខេត្ត​​កំពង់សោម៖ ក្រុម​ Hurricane A ជា​ជើង​ឯក ​ មណ្ឌល​ខេត្ត​​កំពង់ស្ពឺ៖ ក្រុម​ ABA (A) ជា​ជើង​ឯក ​ មណ្ឌល​ខេត្ត​​បាត់ដំបង​៖ ក្រុម​​ PCO ជា​ជើង​ឯក ​ មណ្ឌល​ខេត្ត​​សៀមរាប៖ ក្រុម​ Next Step FC ជា​ជើង​ឯក ​ មណ្ឌល​ខេត្ត​​ក្រុង​ប៉ោយប៉ែត៖ ក្រុម​ Family FC A ជា​ជើង​ឯក ​ មណ្ឌល​ខេត្ត​​កំពង់ចាម៖​ ក្រុម​ Inter KPC ជា​ជើង​ឯក

ក្រុម​ Inter KPC

មណ្ឌល​ខេត្ត​​កណ្តាល៖ ក្រុម​គោ​សមុទ្រ​ជា​ជើង​ឯក

ក្រុម​គោសមុទ្រ

មណ្ឌល​រាជ​ធានី​ភ្នំពេញ៖ ក្រុម​ Home Sport Original ជា​ជើង​ឯក​​

ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស៖ ​អាណាចក្រ​បៃតង​ជា​ជើង​ឯក

សម្រាប់​ Tiger Street Football Festival 2019​ នេះ​មណ្ឌល​ត្រូវ​បាន​បង្កើន​រហូត​ដល់​៩​​ដែល​មាន​ដូច​ខាង​ក្រោម៖​

មណ្ឌល​ ​ខេត្ត​ព្រះសីហនុ៖ ​មណ្ឌល​នេះ​ក្រុម​ខេត្ត​ព្រះសីហនុ​ ​កំពត​ កែប​ និង​កោះកុង​​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៥-៦​ ខែ​មករា។

មណ្ឌល​ ​ខេត្ត​តាកែវ៖ មណ្ឌល​នេះ​ក្រុម​ខេត្ត​ តាកែវ​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៣​ ខែ​មករា។

មណ្ឌល​ ខេត្ត​កំពង់ស្ពឺ៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ស្ពឺ​ ព្រៃ​វែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២០​ ខែ​មករា។​

មណ្ឌល​ ខេត្ត​បាត់ដំបង៖ មណ្ឌល​នេះ​​ក្រុម​​ខេត្ត​បាត់ដំបង​ ​ពោធិ៍សាត់​ កំពង់ឆ្នាំង​ ប៉ៃលិន​ បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២៦​ ២៦ ខែ​មករា។

មណ្ឌល​ ក្រុង​ប៉ោយប៉ែត៖​ មណ្ឌល​នេះ​ក្រុម​​ខេត្ត​​ក្រុង​ប៉ោយប៉ែត​ ​ប៉ៃលិន​ និង​បន្ទាយមានជ័យ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​២​ ៣​ ខែ​កុម្ភៈ។​

មណ្ឌល​ ខេត្ត​សៀមរាប៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​សៀមរាប​ ឧត្តរមានជ័យ ព្រះវិហារ​ និង​កំពង់ធំ​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៨ ៩ ១០ ខែ​កុម្ភៈ។

មណ្ឌល ​ខេត្ត​កំពង់ចាម​៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កំពង់ចាម​ ក្រចេះ​ ស្ទឹងត្រែង​ រតនគីរី​ មណ្ឌលគីរី​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​១៦ ១៧​ ខែ​កុម្ភៈ។

មណ្ឌល​ ខេត្ត​កណ្ដាល៖ មណ្ឌល​នេះ​​ក្រុម​ខេត្ត​កណ្ដាល​ ព្រៃវែង​ និង​ស្វាយរៀង​មាន​សិទ្ធិ​​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​បាន។ ប្រកួត​ថ្ងៃ​ទី​៣​ ខែ​មីនា។

មណ្ឌល​ រាជ​ធានី​ភ្នំពេញ៖​ ក្រុម​នៅ​រាជ​ធានី​ភ្នំពេញ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត។ ប្រកួត​ថ្ងៃ​ទី​១៣ ១៤ ១៥ ខែ​មីនា។

​ជុំ​ផ្ដាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​នៅ​ភ្នំពេញ​៖ ថ្ងៃ​ទី​១៦ ១៧ ខែ​មីនា។

ដើម្បី​ដឹក​ច្បាស់​ពី​​លក្ខខណ្ឌ​​ចូល​រួម​ប្រកួត​ សូម​ចូល៖ Tiger Street Football Festival 2019 ដើម្បី​យក​ពាក្យ​ចូល​រួម​ប្រកួត​ សូម​ចុច៖

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម