២០០ លានគ្រឿងមិនស្កប់ Huawei ដាក់គោលដៅថ្មីចង់ឈរលេខ ១ ទាញទម្លាក់ Samsung
- 2019-01-03 12:02:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
២០០ លានគ្រឿងមិនស្កប់ Huawei ដាក់គោលដៅថ្មីចង់ឈរលេខ ១ ទាញទម្លាក់ Samsung
ចន្លោះមិនឃើញ
កាលពីឆ្នាំ ២០១៨ កន្លងទៅ Huawei បានប្រកាសពីតួលេខដឹកជញ្ជូនចេញស្មាតហ្វូនចំនួន ២០០ លានគ្រឿងទៅក្នុងទីផ្សារសកលលោក ដោយឡែកសម្រាប់ឆ្នាំថ្មី ២០១៩ នេះក្រុមហ៊ុនមានមូលដ្ឋានក្នុងប្រទេសចិនបានកំណត់គោលដៅថានឹងសម្រេចឲ្យបានដល់ ២៥០ លានគ្រឿង ។
តាមការវិភាគបានជឿជាក់ថាប្រសិនណាក្រុមហ៊ុន Huawei ពិតជាអាចសម្រេចបានគោលដៅរំពឹងទុក នោះខ្លួននឹងក្លាយជាក្រុមហ៊ុនលំដាប់ទីមួយក្នុងលោកអាចចេញលក់ស្មាតហ្វូនបានច្រើនបំផុតឈរលើតំណែងរបស់ក្រុមហ៊ុនយក្សកូរ៉េខាងត្បូង Samsung។
បញ្ហាពីរដែលត្រូវប្រឈមទីមួយទាក់ទងនឹងគូប្រជែងក្នុងស្រុកគឺ Xiaomi ដែលជានិច្ចកាលបានដាក់លក់ស្មាតហ្វូនតម្លៃទាបទទួលបានជោគជ័យយ៉ាងក្រាស់ក្រែលនាប៉ុន្មានឆ្នាំចុងក្រោយ ខណៈបញ្ហាទីពីរគឺពាក់ព័ន្ធនឹងសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក-ចិន ជាហេតុធ្វើឲ្យការនាំចេញស្មាតហ្វូនទៅទីផ្សារមួយនោះមានភាពរាំងស្ទះមិនទាន់អាចដោះស្រាយចេញ។
រំឭកថាឆ្នាំទៅ Huawei បានស្តារមុខមាត់លើឆាកអន្តរជាតិតាមរយៈការចេញផ្សាយស្មាតហ្វូនជំនាន់ចុងក្រោយ Huawei P20 Pro ដែលមានប្រើប្រាស់កាមេរ៉ាបីគ្រាប់ប្រភេទ 3x Optical Zoom និង Mate 20 Pro ជាប់ជាស្មាតហ្វូនអាចសាកថ្មឥតខ្សែទៅកាន់ស្មាតហ្វូនដទៃបានថែមទៀតផង។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
Nokia ដូរចិត្តពី GG មកប្រើកញ្ចក់ស្មាតហ្វូនមួយទៀត ដំមិនបែក
ចិន បញ្ជូនយានអវកាសទៅកាន់តំបន់អាថ៌កំបាំង១ នៅឋានព្រះចន្ទ ដោយជោគជ័យ