ឈ្នះ​ភ្លាម​ Pep ថា​ពី​ពេល​នេះ​ទៅ​គ្រប់​ប្រកួត​ជា​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​ City

  • 2019-01-04 01:20:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Pep Guardiola បាន​និយាយ​ថា​បើ​ចង់​លើក​ពាន​ Premier League ក្រុម​ Manchester City ត្រូវ​ចាត់​ទុក​គ្រប់​ប្រកួត​គឺ​ជា​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​ពួកគេ​ចាប់​ពី​ពេល​នេះ​ទៅ។​

ការ​និយាយ​ដូច្នេះ​ក្រោយ​ពេល​ City បាន​យក​ឈ្នះ​ក្រុម​កំពូល​តារាង​ Liverpool ២​ទល់នឹង​១​ដើម្បី​បន្ថយ​គម្លាត​ពី​ ៧​ពិន្ទុ​មក​ត្រឹម​៤​ពិន្ទុ​វិញ​ខណៈ​ការ​ប្រកួត​ក្របខ័ណ្ឌ​អង់គ្លេស​សល់​១៧​ប្រកួត​ទៀត​នឹង​បញ្ចប់​រដូវ​កាល​របស់​ខ្លួន​ហើយ។​

"ពួក​យើង​ដឹង​ថា​មាន​តែ​ឈ្នះ​ប៉ុណ្ណោះ​ដែល​ Manchester City មាន​ឱកាស​ដណ្ដើម​ពាន​ ហើយ​បើ​ភ្លាត់​ចាស់​នោះ​ គ្រប់​យ៉ាង​គឺ​ចប់​ហើយ។​ នៅ​មាន​ឧបសគ្គ​ច្រើន​ទៀត​នៅ​ប្រកួត​បន្តបន្ទាប់​ គ្រប់​ការ​ប្រកួត​នៅ​ពេល​នេះ​គឺ​ជា​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​យើង"។​ Pep និយាយ​ដូច្នេះ។​

គួរ​បញ្ជាក់​ថា​​ប្រកួត​យប់​មិញ​ Agüero ជា​អ្នក​ស៊ុត​គ្រាប់​ទី​មួយ​ ខណៈ​ Firmino ជា​អ្នក​តាម​ស្មើ​ឲ្យ​ Liverpool​ ហើយ​ជ័យ​ជម្នះ​របស់​ក្រុម​រហស្សនាម​ថា​ "ពណ៌​ផ្ទៃ​មេឃ​" បាន​មក​ពី​បាល់​នាទី​៧២​របស់​ខ្សែ​បម្រើ​ឆ្នើម​ Leroy Sane៕ ​

ប្រភព៖ theguardian   ប្រែ​សម្រួល៖ វីរ័ត្ន