ប្រព័ន្ធ Goal-line ធ្វើបាបចិត្តអ្នកគាំទ្រ Liverpool ក្រោយបាល់ឆ្លងបន្ទាត់មិនផុត១០០%
- 2019-01-04 03:16:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រព័ន្ធ Goal-line ធ្វើបាបចិត្តអ្នកគាំទ្រ Liverpool ក្រោយបាល់ឆ្លងបន្ទាត់មិនផុត១០០%
ចន្លោះមិនឃើញ
Liverpool បានបាត់បង់ឱកាសនាំមុខ Manchester City នៅ២០នាទីដំបូងកាលពីយប់មិញបន្ទាប់ពី John Stones ទាត់បាល់ចេញពីទីបានសម្រេច។
ប្រកួតកាលពីយប់មិញ Sadio Mane មានឱកាសស៊ុតគ្រាប់ទីមួយឲ្យក្រុមភ្ញៀវតែប្រព័ន្ធ Goal-line បង្ហាញថាបាល់មិនទាន់ផុតបន្ទាត់១០០% គឺនៅខ្វះ១១មិល្លីម៉ែត្រទៀតទើបអាជ្ញាកណ្ដាលមិនឲ្យបាល់ចូល។ ចាត់ទុកថាវាគឺជាសំណាងអាក្រក់មួយដែររបស់ Liverpool ព្រោះបើគ្មាន Goal-line ហើយមើលដោយភ្នែកទទេអាជ្ញាកណ្ដាលអាចនឹងឲ្យបាល់នេះចូលទី។
រឿងស៊យមួយទៀតគឺនៅពេលដែល Stones ទាត់បាល់ចេញនោះ Mohamed Salah បានព្យាយាមរត់ទៅបន្ថែមតែបាល់បានចូលប្រលោះជើងធ្វើឲ្យរូបគេខកខានឱកាស។ នៅចុងបញ្ចប់ Manchester City បានយកឈ្នះ Liverpool ២ទល់នឹង១៕