Hyundai នឹងផលិតរថយន្តមានស្កេនខ្ចៅដៃ ចេញលក់នៅឆ្នាំនេះ
- 2019-01-04 08:32:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hyundai នឹងផលិតរថយន្តមានស្កេនខ្ចៅដៃ ចេញលក់នៅឆ្នាំនេះ
ចន្លោះមិនឃើញ
ក្រុមហ៊ុនផលិតរថយន្តកូរ៉េ Hyundai បានបញ្ចេញមុខងារដោះសោរថយន្តដោយប្រើខ្ចៅដៃ ដំបូងគេបំផុតនៅក្នុងពិភពលោក ដើម្បីឲ្យអ្នកបើកបរអាចចូលក្នុងរថយន្ត និងមានការរៀបចំដោយស្វ័យប្រវត្តិសម្រាប់អ្នកបើកបរផ្សេងគ្នា លើរថយន្តតែមួយបាន។
Sensor សម្គាស់ខ្ចៅដៃនេះ នឹងត្រូវបំពាក់លើរថយន្ត Hyundai Santa Fe ស៊េរីឆ្នាំ ២០១៩ ហើយមុខងារពិសេសរបស់វាក្រៅពីការដោះសោរថយន្តគឺ អ្នកបើកបរទាំងឡាយដែលដាក់ខ្ចៅដៃសម្គាល់ថាជាម្ចាស់រថយន្តនោះ អាចកំណត់ទីតាំងកញ្ចក់មើលក្រោយ ទីតាំងចង្កូត កៅអីអង្គុយ និង ស្ថានីយវិទ្យុដែលខ្លួនពេញចិត្ត ឲ្យរៀបចំឲ្យដោយស្វ័យប្រវត្តិតែម្ដង នៅពេលបើកសោរថយន្តហើយ។ បើគិតទៅវាដូចនឹងបច្ចេកវិទ្យាស្កេនខ្ចៅដៃលើទូរសព្ទអ៊ីចឹង គ្រាន់តែ Hyundai ជាក្រុមហ៊ុនផលិតរថយន្តដំបូងបង្អស់ដែលនឹងដាក់វាលើផលិតផលខ្លួន។
បើសិនជាការដាក់ឲ្យប្រើប្រាស់ Sensor ស្កេនខ្ចៅដៃនេះបានជោគជ័យ Hyundai រំពឹងថាវានឹងជួយសម្រួលដល់អ្នកប្រើប្រាស់រថយន្តដោយមិនចាំបាច់ប្រើប្រាស់សោដែលអាចជ្រុះបាត់ឬអស់ថ្មជាយថាហេតុឡើយ ហើយចំពោះភាគរយដែល Sensor នោះមិនស្គាល់ខ្ចៅដៃរបស់ម្ចាស់ដែលស្កេនរួច គឺមានតិចបំផុតគឺ អាចកើតឡើង ១ ដង ក្នុងចំណោម ៥០ ០០០ ដង។
បន្ថែមពីលើនេះទៅទៀត Hyundai បានប្រាប់ថា ដើម្បីការពារសុវត្ថិភាព ក្រុមហ៊ុននឹងធ្វើការ Update Software ឲ្យបានជាប់លាប់ ដោយប្រើប្រាស់អ៊ីនធឺណិត ដើម្បីការពារពីការលួចចូលក្នុងរថយន្ត ឬក៏ប្រើប្រាស់ទិន្នន័យខ្ចៅដៃរបស់អ្នកប្រើប្រាស់ក្នុងគោលបំណងមិនល្អ។
រថយន្ត Hyundai ម៉ូដែល Santa Fe នឹងមានបំពាក់ Sensor សម្រាប់ស្កេនខ្ចៅដៃដើម្បីដោះសោនេះ ត្រឹមត្រីមាសទី ១ ឆ្នាំ ២០១៩ នេះ នៅតាមទីផ្សារប្រទេសដែលបានកំណត់ទុក។
ចុចអាន៖