មក​មើល​វីដេអូ Ford F-350 អូស Tundra ជាប់​ផុង​ ស្ដែង​ៗ​យ៉ាង​ផុយ!

  • 2019-01-04 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Toyota Tundra ជា​រថយន្ត​ប្រភេទ Pick-Up ដែល​មាន​មាឌ​ធំ​កម្លាំង​ខ្លាំង​ក្លា ដែល​មាន​អ្នក​និយម​ជិះ​ច្រើន​មិន​ថា​នៅ​ក្នុង​ពិភព​លោក ឬ​ក៏​នៅ​ក្នុង​ស្រុក​យើង​ឡើយ ដោយ​សារ​តែ​សមត្ថភាព​ជិះ​បាន​សឹង​គ្រប់​ផ្លូវ មិន​ព្រួយ​បារម្ភ​ពី​ការ​ជាប់​ផុង ឬ​ក៏​បញ្ហា​គ្រឿង​ក្រោម​ច្រើន​ឡើយ។

វា​ពិត​ជា​ងាយ​ណាស់​សម្រាប់​រថយន្ត Pick-Up ក្នុង​ការ​បើកបរ​ក្នុង​ស្ថានភាព​ផ្លូវ​ភក់ ដោយ​សារ​តែ​វា​មាន​តួ​ខ្ពស់ ប៉ុង​ពីរ ហើយ​មាន​កម្លាំង​ខ្លាំង ប៉ុន្តែ​ចំពោះ​ស្ថានភាព​ផ្លូវ​ខ្លះ​ដែល​លំបាក​ខ្លាំង​មែន​ទែន មាន​តែ Pick-Up ពិសេស​ ដែល​បាន​កែ​តម្រូវ​តាម​ស្ថាន​ភាព​ផ្លូវ​ប៉ុណ្ណោះ​ ដូច​ជា​ការ​លើក​តួ​រថយន្ត​ឲ្យ​កាន់​តែ​ខ្ពស់ ការ​ដូរ​ប្រភេទ​សម្បក​កង់ និង​កម្លាំង​ម៉ាស៊ីន​គ្រប់​គ្រាន់ ទើប​អាច​ស៊ូ​ទ្រាំ​ជាមួយ​ផ្លូវ​ដ៏​លំបាក​បែប​នោះ​បាន។

ជាក់​ស្ដែង ក្នុង​វីដេអូ​មួយ​នេះ​បាន​បង្ហាញ​ពី​ការ​ជាប់​ផុង​របស់​រថយន្ត​មហា​កម្លាំង Toyota Tundra ឆ្នាំ ២០១៩ ដែល​មាន​ម៉ាស៊ីន​ប្រភេទ V ស៊ីឡាំង ៨ ទំហំ ៥,៧ លីត្រ មាន​កម្លាំង​ ៣៨១ សេះ និង​មាន​កម្លាំង​រមួល ៥៤៣ ញ៉ូតុន​ម៉ែត្រ (Nm)។ ឃើញ​ថា​ទោះ​បី​ជា​ Tundra នេះ មាន​បំពាក់​ឈុត TRD Off-Road យ៉ាង​ណា​ក៏​ដោយ ក៏​មិន​អាច​ដក​ខ្លួន​ចេញ​ពី​ផ្លូវ​ភក់​ដែល​ជាប់​ផុង​នោះ​បាន​ដែរ។

យ៉ាងណាមិញ រថយន្ត​ Pick-Up មួយ​គ្រឿង​ទៀត​បាន​ចូល​ខ្លួន​មក​ជួយ​រំដោះ Tundra ចេញ​ពី​ផ្លូវ​ភក់​នោះ​បាន។ វា​មិន​មែន​ជា Tundra ឬ​ក៏ Tacoma ដែល​ជា Pick-Up របស់ Toyota ទេ តែ​វា​គឺ​ជា​រថយន្ត Ford F350 ឆ្នាំ ២០១៨ ដែល​ប្រើ​ម៉ាស៊ូត មាន​ម៉ាស៊ីន​ប្រភេទ V8 Turbo ទំហំ ៦,៧ លីត្រ ដែល​មាន​កម្លាំង ៤៥០ សេះ និង​កម្លាំង​រមួល​ដល់​ទៅ ១ ២៦៧ Nm។ មើល​តាម​វីដេអូ​នេះ Ford F350 អាច​អូស​ Tundra ចេញ​ពី​ផ្លូវ​ភក់​ដែល​ជាប់​ផុង​នោះ​បាន​យ៉ាង​ផុយ ទោះ​បី​ជា Ford F350 នោះ​បញ្ចេញ​ផ្សែង​ច្រើន​បន្តិច​ក៏​ដោយ។

ចង់​ដឹង​ថា ការ​សណ្ដោង​នោះ​មាន​ទិដ្ឋភាព​យ៉ាងណា​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៖

ចុចអាន៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ ផាត សុវត្ថិ