ច្រើនសន្លឹក មាស សុខសោភា បង្ហាញខ្លួនជាមួយគូស្នេហ៍យ៉ាងស្អិតរមួត

  • 2019-01-05 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាន់​តែ​ចូល​ឆ្នាំ​ថ្មី រូប​ភាព​ជា​ច្រើន​សន្លឹក ​របស់​តារា​ចម្រៀង មាស សុខ​សោភា ជា​មួយ​ម្ចាស់​ចិត្ត​របស់​ខ្លួន ​នៅ​មាត់​សមុទ្រ ​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​គាំ​ទ្រ​ជា​ច្រើន ​រីករាយ​យ៉ាង​ខ្លាំង។

បន្ទាប់​ពី​បាន​បង្កើត​ភាព​ផ្អែម​ល្ហែម ​ដោយ​រួម​គ្នា​ថត​ MV ​បទ​" Everywhere together” ​នៅ​ប្រទេស​ក្រិក​ជាមួយ​ដៃ​គូ​ស្នេហា ​តារា​ចម្រៀង​រូប​នេះ កាន់​តែ​បង្ហាញ​ទំនាក់​ទំនង​របស់​ខ្លួន​ខ្លាំង​ជាង​មុន។

​កន្លង​មក តារា​ចម្រៀង​ប្រចាំ​ផលិត​កម្ម ថោន ​មិន​សូវ​បញ្ចេញ​រូប​ភាព​ស្និទ្ធ​ស្នាល​របស់​ម្ចាស់​ចិត្ត​ខ្លួន ​លើ​បណ្ដាញ​សង្គម​ច្រើន​ទេ ប៉ុន្តែ​ថ្មី​ៗ​នេះ ​ហាក់​ប្លែក​ជាង​សព្វ​មួយ​ដង។ ​អ្នក​គាំទ្រ​ទាំង​អស់​ សង្ឃឹម​ថា​ឆ្នាំ​២០១៩ ​នេះ ​នឹង​លឺ​ដំណឹង​ដ៏​សប្បាយ​រីក​រាយ​ពី​ម្ចាស់​បទ "មួយ​ពាន់​រាត្រី​" ឆាប់​ៗ។​

អត្ថបទ៖ លឹម សុនា

អត្ថបទពេញនិយម