Tesla នឹង​ឲ្យ​អ្នក​ទិញ Model 3 នៅ​អឺរ៉ុប​ និង​ចិន​កែ​កុនរថយន្ត​ខ្លួន​ឯង​បាន

  • 2019-01-06 05:08:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ចុង​ឆ្នាំ ២០១៨ Tesla បាន​បើក​ទទួល​ការ​កក់​ទុក​មុន​នូវ​រថយន្ត​អគ្គិសនី​សុទ្ធ Tesla Model 3 ដែល​ជា​រថយន្ត​អគ្គិសនី​មាន​តម្រូវ​ការ​ច្រើន​បំផុត​នៅ​ក្នុង​ពិភព​លោក ទៅ​ដល់​អ្នក​ប្រើប្រាស់​រថយន្ត​នៅ​ទ្វីប​អឺរ៉ុប និង​ប្រទេស​ចិន​ហើយ ដោយ​គ្រាន់​តែ​ដាក់​ប្រាក់​កក់​ចំនួន ១ ០០០ដុល្លារ។

បន្ថែម​ពី​លើ​នេះ អ្នក​ដែល​បាន​កក់​រថយន្ត​ពី​ប្រទេស​ចិន និង​នៅ​ក្នុង​ទ្វីប​អឺរ៉ុប អាច​ចូល​ទៅ​កាន់ Design Studio របស់ Tesla ដែល​វា​ជា​កន្លែង​អាច​ឲ្យ​អ្នក​ទិញ​ផ្លាស់​ប្ដូរ កែកុន​រថយន្ត​ដែល​ខ្លួន​កក់​បាន។ ប្រទេស​ដែល​នឹង​ទទួល​បាន​សិទ្ធ​ចូល​កែកុន​រថយន្ត​នេះ​មាន​ប្រទេស​ចិន​ផ្ទាល់ និង​ប្រទេស​ដែល​បើកបរ​ប្រកាន់​ស្ដាំ(ចង្កូត​ឆ្វេង) ​នៅ​អឺរ៉ុប មាន​ដូចជា បារាំង អាឡឺម៉ង់ ហូឡង់ ណរវែស ព័រទុយហ្កាល់ អេស្បាញ អ៊ីតាលី អូទ្រីស បែលហ្សិក ស៊ុយអែត ស្វីស ដាណឺម៉ាក ហ្វាំងឡង់ និង​លុចសឹមបួរ។

យ៉ាងណាមិញ នៅ​ក្នុង​ពេល​នេះ Tesla Model 3 មាន​ការ​កែកុន​បាន​តែ ២ ប្រភេទ​ប៉ុណ្ណោះ គឺ Tesla Model 3 ប្រើ​ប៉ុង​ពីរ បើក​បាន​ចម្ងាយ​ឆ្ងាយ និង Tesla Model 3 Performance។

គួរ​បញ្ជាក់​ផង​ដែរ​ថា ចិន​ជា​ប្រទេស​ដែល​មាន​ទីផ្សារ​រថយន្ត​អគ្គិសនី​ធំ​បំផុត​នៅ​ក្នុង​ពិភពលោក ឯ​ទ្វីប​អឺរ៉ុប​វិញ មាន​ទីផ្សារ​ប្រកួត​ប្រជែង​ប្រហាក់ប្រហែល​នឹង​សហរដ្ឋ​អាមេរិក។

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ