មើល​កាមេរ៉ា DSLR របស់ Nikon អាយុកាល ១៤ឆ្នាំ មាន​សមត្ថភាព​កម្រិត​ណា​

  • 2019-01-05 02:14:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jeff Rey ជា​អ្នក​ថតរូប បាន​សម្រេច​ចិត្ត​ធ្វើការ​សាកល្បង​ដ៏​សាមញ្ញ​មួយ ចំពោះ​កាមេរ៉ា Nikon D200 បំពាក់ Sensor CCD។ កាមេរ៉ា​នេះ​ចេញ​ដំបូង​នៅ​ឆ្នាំ ២០០៥​ តម្លៃ​ប្រហែល ១ ៧០០ ដុល្លារ។​

លោក Rey បាន​ថត​ទិដ្ឋភាព​មួយ​ដោយ​កំណត់​កម្រិត​ពន្លឺ​ទាប។ បន្ទាប់​មក​បាន​ទាញ​យក​រូប​ប្រភេទ JPEG និង RAW ចូល​ក្នុង​កម្មវិធី Lightroom 5 ហើយ​កំណត់​ការ​កែប្រែ​ស្វ័យប្រវត្តិ​ (Auto) ចេញ​ពី​កម្មវិធី​ ដោយ​មាន Exposure 5 Stops។ 

ទិដ្ឋភាពកែប្រែពី JPEG

ទិដ្ឋភាពកែប្រែពី RAW

លោក​បាន​បញ្ជាក់​ថា D200 នៅ​តែ​អាច​ប្រើ​ការ​បាន ខណៈ​ពេល​ធ្លាប់​ជា​កាមេរ៉ា​ដ៏​ល្អ​មួយ​អំឡុង​ឆ្នាំ ២០០៦។ ចំពោះ​តម្លៃ​កាមេរ៉ា​ម៉ូដែល​នេះ នា​ពេល​បច្ចុប្បន្ន មាន​ត្រឹម ១០០ ដុល្លារ (បរទេស) ជាង​ប៉ុណ្ណោះ​៕ 

វីដេអូ៖

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ petapixel   ប្រែ​សម្រួល៖ ប៊ុនធឿន