Huawei លេងធម៌ក្ដៅលើបុគ្គលិកបង្ហោះលើ Twitter តាម iPhone
- 2019-01-04 08:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Huawei លេងធម៌ក្ដៅលើបុគ្គលិកបង្ហោះលើ Twitter តាម iPhone
ចន្លោះមិនឃើញ
ក្រុមហ៊ុន Huawei នៅក្នុងសប្ដាហ៍នេះ បានចេញវិធានការលើបុគ្គលិករបស់ខ្លួន ដែលបានប្រើប្រាស់ iPhone ធ្វើការបង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គម Twitter កាលពីថ្ងៃឆ្លងឆ្នាំសាកល នាពេលកន្លងទៅ។
Huawei បានសម្រេចទម្លាក់តំណែង និងកាត់ប្រាក់ខែបុគ្គលិក ចំនួន ២នាក់ ដែលកាន់គណនីផ្លូវការរបស់ Huawei ។ បុគ្គលិកទាំង២ ត្រូវកាត់ប្រាក់ខែក្នុងម្នាក់ ប្រមាណជាង ៥០០០យ័ន ឬ ៧៣០ដុល្លារអាមេរិក។ ក្នុងនោះ ម្នាក់ជាប្រធានក្រុមទីផ្សារបែបឌីជីថល។ យ៉ាងណាមិញ Huawei បានបដិសេធក្នុងការបំភ្លឺ ជុំវិញព័ត៌មាននេះ។
ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលចូល ២០១៩ កន្លងទៅនេះ គណនី Marques Brownlee ម្ចាស់ Channel ល្បីឈ្មោះ MKBHD បានចាប់នូវកំហុសមួយ ដោយរកឃើញថាគណនីផ្លូវការ Huawei Technologies បានបង្ហោះសារអបអរឆ្នាំថ្មីដោយប្រើប្រាស់ទូរសព្ទ iPhone ជាប់ដោយពាក្យថា "via Twitter for iPhone"៕
អានបន្ត៖