អត់ទាន់ចប់! ចាប់បាន Huawei បង្ហោះសារអបអរឆ្នាំថ្មីចេញពីម៉ាស៊ីនទូរសព្ទ iPhone
- 2019-01-02 13:03:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត់ទាន់ចប់! ចាប់បាន Huawei បង្ហោះសារអបអរឆ្នាំថ្មីចេញពីម៉ាស៊ីនទូរសព្ទ iPhone
ចន្លោះមិនឃើញ
ឱកាសបុណ្យឆ្លងឆ្នាំសកលចូល ២០១៩ កន្លងទៅនេះ គណនី Marques Brownlee ម្ចាស់ Channel ល្បីឈ្មោះ MKBHD បានចាប់នូវកំហុសបច្ចេកទេសមួយផ្សេងទៀតដោយរកឃើញថាគណនីផ្លូវការ @Huawei Technologies បានបង្ហោះសារអបអរឆ្នាំថ្មីដោយប្រើប្រាស់ទូរសព្ទ iPhone។
Huawei ដែលកំពុងទទួលបានភាពល្បីល្បាញខ្លាំងលើទីផ្សារសកលលោកនិងជាគូប្រជែងតាមទម្លាក់ក្រុមហ៊ុន Apple បែរជារងភាពអាម៉ាស់ម្តងហើយម្តងទៀតជុំវិញបញ្ហានេះ ជាមួយគណនីផ្លូវការដែលបង្ហាញទៅកាន់អ្នក Follower ជាង ៥០០ ០០០ នាក់។ លើសពីនេះគណនី @HuaweiMalaysia ក៏បានបង្កើតកំហុសនេះដូចគ្នា ជាមួយសារ Tweet អបអរឆ្នាំថ្មី ជាប់ដោយពាក្យ "vai Twitter for iPhone"។
តាមគំនិតរបស់អ្នកជំនាញបានឲ្យដឹងថាក្រុមហ៊ុនយក្សប្រទេសចិនគួរណាតែធ្វើការត្រួតពិនិត្យលើបញ្ហានេះឲ្យបានដិតដល់ ជាពិសេសសម្រាប់បុគ្គលិកដែលបម្រើការនៅផ្នែកបណ្តាញសង្គមគួរណាកុំប្រើប្រាស់ iPhone ដែលជាផលិតផលគូប្រជែងក្នុងការបង្ហោះផ្សាយរឿងរ៉ាវណាមួយ និងបើចង់ជៀសបញ្ហានេះសូមកុំប្រើប្រាស់កម្មវិធី Twitter ដោយផ្ទាល់ គួរណាប្រើជាលក្ខណៈ Web Version នៅលើ Safari តែម្តងក៏បាន។
រំឭកថាមិនត្រឹមតែ Huawei មួយនោះទេធ្លាប់បង្កើតកំហុសឆ្គងបែបនេះ ទៀតសោតបើយើងត្រលប់ទៅឆ្នាំចាស់ក្រុមហ៊ុន Samsung និង Apple ក៏ធ្លាប់ប្រើគណនីផ្លូវការចែកចាយព័ត៌មានខុសពីម៉ាស៊ីនផលិតផលរបស់ខ្លួនដូចគ្នា៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ:
ដឹងតិចនិកទាំងនេះ ថតរូបពេលយប់តាមទូរសព្ទ លែងងងឹតស្លុបហើយ!
ឡូយ! ឥលូវអតិថិជន Smart អាចប្រើលុយទូរសព្ទទិញពី App Store ផ្ទាល់យ៉ាងរហ័ស និងងាយស្រួលបំផុត