រាងមិនស្អាត តែ​​ទូរសព្ទ​ចិន ៥ ធន់​ខ្លាំង​ដល់​ថ្នាក់​ឡាន​កិនមិន​បែក​តម្លៃ​ខ្ទង់ ២០០ ដុល្លារ

  • 2019-01-07 02:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិតថា​មានក្រុមហ៊ុនស្មាតហ្វូន​ល្បីៗជា​ច្រើន​បាន​ប្រណាំង​ប្រជែង​គ្នា​យក​លេខ ១ ផ្នែក​រចនា​រូបរាងស្អាតទាក់​ទាញ​ មាន​ផ្ទៃអេក្រង់​លាត​ពេញ​មួយ​តួ​ខ្លួន​ចឹង​ជាដើម។ យ៉ាង​ណា​មិញ ក្រុមហ៊ុន​ទាំង​ប៉ុន្មាន​ខាងក្រោម​នេះ មិន​ខ្វល់​ពី​រូបរាងនោះ​ទេ ប៉ុន្តែ​បាន​ផលិត​ចេញ​ជា​ស្មាតហ្វូន​ដ៏​ធន់​សម្បើម មាន​បច្ចេកវិទ្យា​ការពារជម្រាបទឹក​កម្រិត​ខ្ពស់ ធានាបាននូវការប្រើគ្រប់លក្ខខណ្ឌ មិនថា​នៅព្រៃ ឬ​នៅកន្លែងធ្វើការ​ផ្នែកវិស្វកម្ម ឬ​នៅ​ក្នុង​ទឹក​ក៏ដោយ។

#១.Ulefone

Ulefone Armor 5 ជា​ស្មាតហ្វូន​មួយ ​ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ដាក់​រហស្សនាម​ឲ្យ​ថា ជា​ស្មាតហ្វូន​ឆក​ដ៏​រឹង​មាំ​បំផុត​ដំបូង​គេ ​និង​មាន​លក្ខណៈ​ពិសេស​ជាច្រើន​ដូច​ជា មាន​បច្ចេកវិទ្យា​មិន​ជ្រាប​ទឹក​បាន ១ ម៉ោង​ឯណោះ។ ចុច​អាន​បន្ថែម​ពី ​បច្ចេកវិទ្យា​ផ្សេង​ទៀត​លើ Ulefone Armor 5 នៅ​ទីនេះ

តម្លៃ​បរទេស Ulefone Armor 5 គឺ ២៤៩ ដុល្លារ។ អ្នក​អាច​រក​ទិញ​បាន​នៅ Amazon ឬ​គេហទំព័រ​ដទៃ​បាន ប៉ុន្តែ​មិន​ទាន់​មាន​លក់​នៅ​ទីផ្សារ​ក្នុង​ស្រុក​នៅ​ឡើយ​ទេ៕

#២.Poptel

ស្មាតហ្វូន​ក្រុមហ៊ុន​ចិន Poptel P60 នេះ​ក៏​រឹង​មាំ​មិន​ធម្មតា​ដែរ បំពាក់​កម្រិត​ការ​ពារ​ជម្រាប​ទឹក IP68 មិន​ត្រឹម​តែ​ធន់​និង​​ទឹក​ប៉ុណ្ណោះ​ទេ ឯ​រូបរាង​ខាងក្រៅ​ក៏​រឹងមាំ​ណាស់​ដែរ សូម្បី​តែ​ការ​ទម្លាក់​ពី​កម្ពស់ ៥ ម៉ែត្រ​ក៏​នៅ​អាច​ប្រើ​បាន​ដូច​ដើម។ ​ចុច​អាន​បន្ថែម​ពី ​បច្ចេកវិទ្យា​ផ្សេង​ទៀត​លើ Poptel P60 នៅ​ទីនេះ

ចំពោះ​តម្លៃ​លក់​​ប្រមាណ​ជា ៣៤៥ ដុល្លារ។

#៣.Doogee

​Doogee ជា​ឈ្មោះ​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​មួយ​ក្នុង​ប្រទេស​ចិន ដែល​មាន​ឈ្មោះ​បោះ​សំឡេង ​តាម​រយៈ​ការ​បញ្ចេញ​ទូរសព្ទ​សម្រាប់​លេង​ហ្គេម មាន​កម្លាំង​ខ្លាំង និង​បំពាក់​ដោយ​កម្រិត​ភាព​ធន់​ខ្លាំង សូម្បី​តែ​យក Doogee ម៉ូឌែល S70 ទៅ​ដាក់​ឲ្យ​ឡាន​កិន​​ហើយ នៅ​តែ​​គ្មាន​បញ្ហា​​បាក់​បែក​អ្វី​សោះ។ ​ចុច​អាន​បន្ថែម​ពី ​បច្ចេកវិទ្យា​ផ្សេង​ទៀត​លើ Doogee S70 នៅ​ទីនេះ

តម្លៃ៖ ២៧៩ ដុល្លារ(តម្លៃបរទេស)។

#៤.Kyocera

ក្រុមហ៊ុន Kyocera បាន​សហការ​ជាមួយ Verizon ចេញ​ផ្សាយ​នូវ​ស្មាតហ្វូន​ធុន​នឹង​ថ្ម​មិន​ខ្លាច​ធ្លាក់ ម៉ូឌែល DuraForce Pro 2 ។

សំបក​តួ​ខ្លួន​​មាំ​ល្អ​ណាស់ បំពាក់​អេក្រង់​ការពារ​ឆ្កូត​ទំហំ ៥ អ៊ីញ មាន​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ​ជាប់​ប៊ូតុង Power អាច​សាក​ថ្ម​តាម​រន្ធ​សាក​ជំនាន់​ខ្ពស់ USB-C ឬ​ឥត​ខ្សែ Wireless។ ចុច​អាន​បន្ថែម​ពី ​បច្ចេកវិទ្យា​ផ្សេង​ទៀត​លើ DuraForce Pro 2 នៅ​ទីនេះ

មេមូរី 64GB តម្លៃ ៤៤៤ ដុល្លារ ដោយ​អាច​រក​ទិញ​បាន​តាម​រយៈ​ក្រុមហ៊ុន Verizon។

#៥.Elephone Soldier

ជា​ស្មាតហ្វូន​ដំបូង​ដ៏​មាំ​បំផុត ដែល​មាន​អេក្រង់​បង្ហាញ​រូបភាព​កម្រិត 2K display។ ក្រៅពី​រឹងមាំ វា​មាន​បច្ចេកវិទ្យា​ការពារ​ជម្រាបទឹក​កម្រិត IP68 អាច​ធន់ទឹក​បាន​ជម្រៅ ១.៣០ ម៉ែត្រ​ក្នុង​រយៈពេល​ជាង ១ ម៉ោងឯណោះ។ មាន​ថាមពល​ថ្ម ៥០០០ មីលីអំពែ​ម៉ោង [ចុច​អាន​បន្ថែម​ពី ​បច្ចេកវិទ្យា​ផ្សេង​ទៀត​លើ Elephone Soldier នៅ​ទីនេះ

តម្លៃត្រឹមតែ ១៧៩ ដុល្លារ។ អ្នក​អាច​បញ្ជា​ទិញ​តាម​អនឡាញ​បាន​តាម​រយៈ​វិបសាយ​នេះ en.efox-shop.com

អាន​បន្ត៖

ប្រភព៖ gizmochina   ប្រែ​សម្រួល៖ រក្សា