កម្រឃើញបំផុត! ទិដ្ឋភាព ព្រះរាជពិធីរៀបអភិសេក សែរាជវង្សនគរក្រុងកម្ពុជា ជាង៥០ឆ្នាំមុន

  • 2019-01-08 04:37:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ប្រជារាស្ត្រ​ខ្មែរ មិន​ច្រើន​ឡើយ ដែល​ធ្លាប់​បាន​ឃើញ ព្រះរាជពិធី​រៀប​អភិសេក​របស់​សែរាជវង្ស​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាល​ពី​សម័យ​មុន ដោយ​សារ​ប្រព័ន្ធ​បច្ចេកវិទ្យា​មិន​ទាន់​រីក​ចម្រើន​ដូច​បច្ចុប្បន្ន។ កាល​ពី​ថ្ងៃ​ទី ០៧ ខែ​មករា ឆ្នាំ​២០១៨ នេះ​ទំព័រ​ហ្វេសប៊ុក Royal du Cambodge បាន​បង្ហាញ​ពី​ទិដ្ឋភាព នៃ​ព្រះរាជពិធី​រៀបអភិសេក របស់​សែ​រាជវង្ស​ខ្មែរ កាល​ពី ៥២​ឆ្នាំ​មុន។

​តាម​ទំព័រ​ហ្វេសប៊ុក Royal du Cambodge ឲ្យ​ដឹង​ថា ថ្ងៃ​នេះ​ (០៨ ខែមករា ឆ្នាំ២០១៩) ជា​ខួបទី៥២ ព្រះពិធីរៀបអភិសេក នៃព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សាមីល មុនីពង្ស និងព្រះអង្គម្ចាស់ក្សត្រី នរោត្តម តារាវត្តី ព្រះបុត្រានៃសម្តេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីពង្ស ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត នៃ​សម្តេច​ព្រះមហាក្ស​ត្រីយានី ស៊ីសុវត្ថិ មុនីពង្ស កុសមៈ នារីរតន៍ សេរីវឌ្ឍនា នាព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង ថ្ងៃទី៨ ខែមករា ឆ្នាំ១៩៦៧៕

រូបភាព៖ Royal du Cambodge អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

អត្ថបទពេញនិយម