​មាន ៣ ក្លឹប​ ដែល​អាច​មក​លេង​នៅ​លីគ​កំពូល​​​កម្ពុជា​រដូវ​កាល២០១៩

  • 2019-01-09 07:18:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​ ដែល​ហៅ​កាត់​ថា FFC បាន​ប្រជុំ​សម្រេច​ជ្រើស​រើស​ក្លឹប​ចំនួន ៣ ដែល​អាច​មាន​សិទ្ធ​ឡើង​មក​លេង​លីគ​កំពូល​កម្ពុជា​រដូវ​កាល ២០១៩ គឺ គីរីវង្ស​សុខ​សែន​ជ័យ, Forza និង​​​ខេត្ត​កំពង់​ចាម។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ CNCC។

ពាន​លីគ​កំពូល​កម្ពុជា​

​​លោក ​ឆាំង ពិសិដ្ឋ​ ​លេខា​ធិការ​ប្រតិបត្តិ​​នៃ​គណៈកម្មការ​​​ប្រកួត​បាល់ទាត់​ជាតិ​បាន​ឲ្យ​ដឹង​ថា ក្រុម​ដែល​ឡើង​មក​លេង​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៩ ជា​ក្រុម​ដែល​​បាន​ប្រកួត​​ក្នុង​លីគ​ទី​២។ ប៉ុន្តែ​ដោយសារ​ការ​​គ្មាន​ប្រកួត​​​​ ដូច្នេះ​គណៈកម្មាធិការ​​ប្រតិបត្តិ​នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ត្រូវ​មើល​ទៅ​លើ​ការ​ដាក់​ពាក្យ​របស់​​ក្លឹប​ទាំង​បី​ខាង​លើ។ ​​

គណៈកម្មាធិការ​​ប្រតិបត្តិ​នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា ​នឹង​ពិនិត្យ​ជាក់​ស្ដែង​អំពី​លទ្ធភាព​ ​​ចំពោះ​ក្រុម​ទាំង​ ៣ ខាង​លើ​ ​​​តើ​ក្រុម​ណា​អាច​​​បំពេញ​​តម្រូវ​ការ​លេង​​នៅ​លីគ​​ឆ្នាំ​ ២០១៩​ បាន។ ចំណែក​ក្លឹប​ដែល​បាន​ជ្រុះ​ចេញ​ពី​លីគ​កំពូល​កម្ពុជា វេស្ទើន (ដក​ខ្លួន) ដែល​ស្ថិត​នៅ​បាត​តារាង​កាល​រដូវ​កាល​២០១៨ ដោយ​មាន​​១​ពិន្ទុ​ក្នុង​ចំណោម ២២ ប្រកួត​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​