ច័ន្ទរាជ្យ​៖ ពី​ខែ​មករា​ ២០១៩​ ដល់​ ខែ​មករា​ ២០២០​ កម្មវិធី​ប្រកួត​ក្រៅ​ស្រុក​ពេញរហូតខ្វះតែកីឡាករ

  • 2019-01-10 01:45:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​ប្រដាល់​ប្រចាំ​ក្លឹប​ Cambodian Top Team​ ហ៊ុន​ ច័ន្ទរាជ្យ​ សម្រាប់​ឆ្នាំ​ថ្មី​ ២០១៩​ គឺ​មាន​កុងត្រា​ជា​មួយ​កម្មវិធី​ប្រកួត​ជា​ច្រើន​ទាំង​ថ្មី​ និង​ចាស់​ពេញ​១ឆ្នាំ​តែ​ម្ដង។​

លោកគ្រូ​ ហ៊ុន ច័ន្ទរាជ្យ​

អតីត​អ្នក​ប្រដាល់​គុន​ចម្រុះ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា​ ឆ្នាំ​នេះ​មាន​កម្មវិធី​ប្រកួត​ច្រើន​ជាង​មុន​ទៅ​ទៀត​ ពោល​គឺ​នៅ​ក្នុង​តំបន់​អាស៊ាន​នេះ​តែ​ម្ដង។​ ជាក់ស្ដែង​ក្នុង​ខែ​នេះ​ក៏​ត្រូវ​មាន​កីឡាករ​ម្នាក់​ប្រកួត​កម្មវិធី​ One​ Championship​ ដែរ​ ប៉ុន្តែ​មាន​បញ្ហា​អាក់ខាន​ទៅ​វិញ​ យ៉ាង​ណា​មិញ​នា​ខែ​ក្រោយ​វិញ​គឺ​មាន​ ២-៣​ កម្មវិធី​ប្រកួត​ជា​ថ្មី​ទៀត​ដែរ​គឺ​នៅ​ថៃ​ មីយ៉ាន់ម៉ា។​

សុខ​ ធី នៅ​សង្វៀន One ដែលធ្វើឡើងនៅម៉ាកាវ

គ្រូ​បង្វឹក​ដែល​ឧស្សាហ៍​នាំ​កីឡាករ​ចេញ​ទៅ​ក្រៅ​ប្រទេស​រូប​នេះ​លើក​ឡើង​ទៀត​ថា​ ក្នុង​មួយ​ខែៗ​អាច​ចេញចន្លោះ ១-៣​​ដង​ យ៉ាង​តិច​ ដូច្នេះ​មិន​បាន​សូវ​ខ្មែរ​នោះ​ឡើយ។​ ទាក់ទិន​ទៅ​និង​ការ​ប្រកួត​ច្រើន​បែប​នេះ​ គឺ​ដោយ​សារ​លោក​ព្យាយាម​បង្កើន​ការ​ទំនាក់ទំនង​ទៅ​កម្មវិធី​ផ្សេងៗ​បន្ថែម​ទៀត​ ទន្ទឹង​នេះ​ក៏​មាន​ការ​នឿយហត់​ផង​ដែរ​ ព្រោះ​ត្រូវ​ចេញ​ចូល​ក្រៅ​ប្រទេស​រហូត។​ ចំពោះ​រឿង​កីឡាករ​វិញ​ក៏​នៅ​មិន​ទាន់​គ្រប់​ចំនួន​នោះ​ទេ​ និង​កំពុង​ស្វែង​រក​បន្ថែម​ទៀត។​

ពេជ្រ ម្ទេសខ្មាំង នៅសង្វៀន WLC មីយ៉ាន់ម៉ា​

រំលឹក​ដែរ​ថា​ លោក​ ហ៊ុន​ ច័ន្ទរាជ្យ​ ជា​គ្រូ​ប្រដាល់​ប្រចាំ​ក្លឹប​ Cambodian Top Team។​ នា​ពេល​កន្លង​ទៅ​គ្រូ​ប្រដាល់​ខ្មែរ​ អាមេរិច​ រូប​នេះ​បាន​បញ្ជូន​កីឡាករ​ជា​ច្រើន​ចូលរួមក្នុងកម្មវិធី​ដូច​ជា​ One Championship WLC FMD​ និង​កម្មវិធី​តូចៗ​មួយ​ចំនួន​ទៀត​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​