ZTE គ្រោង​ចេញ​ផ្សាយ​ស្មាតហ្វូន​ដំណើរការ​ប្រព័ន្ធ 5G នា​ពាក់​កណ្តាល​ឆ្នាំ ២០១៩

  • 2019-01-09 14:49:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ប្រទេស​ចិន ZTE បាន​បង្ហាញ​ពី​មហិច្ឆតា​របស់​ខ្លួន​ក្នុង​ការ​ត្រៀម​ប្រកាស​ស្មាតហ្វូន​ដំណើរការ​ដោយ​ប្រព័ន្ធ 5G នា​ពាក់​កណ្តាល​ឆ្នាំ ២០១៩ ដោយ​ទំនង​ជា​ម៉ូឌែល​នៃ​ត្រកូល Axon និង Blade ជំនាន់​ថ្មី។ សារ​នេះ​ឆ្លើយតប​ទៅ​នឹង​ការ​លើក​ឡើង​នា​ខែ​ធ្នូ​ឆ្នាំ​ទៅ ដោយ ZTE ធ្លាប់​ប្រកាស​ម្តង​រួច​មក​ហើយ​ថា​ខ្លួន​នឹង​ក្លាយ​ជា​ក្រុមហ៊ុនដំបូង​ដែល​ផ្តល់​ជូន​អតិថិជននូវ​ប្រព័ន្ធ 5G និង​ទូរសព្ទ 5G។

ក្រុមហ៊ុន​មាន​មូលដ្ឋាន​ក្នុង​ទីក្រុង Shenzhen មួយ​នេះ​បាន​សាកល្បង​ដោយ​ជោគជ័យ​លើ​ដំណើរការ 5G មួយ​ចំនួន​រួម​បញ្ចូល​ទាំង​ការ​ហៅ​ចេញ​ចូល ការ​រុករក​លើ​អ៊ីនធឺណិត និង​ដំណើរការ​ផ្ញើសារ WeChat ហើយ​អ្វី​ដែល​ពិសេស​ខ្លួន​ក៏​ទទួល​ភ្លើង​ខៀវ​រួច​ស្រេច​ចេញ​ពី​អាជ្ញាធរ​ប្រទេស​ចិន។

រំឭក​ថា​ស្មាតហ្វូន​កំពូល​ Axon 9 Pro កន្លង​ទៅ​របស់ ZTE ធ្លាប់​បាន​ប្រកាស​ក្នុង​ព្រឹត្តិការណ៍ IFA 2018 ដោយ​ឡែក​សម្រាប់​ជំនាន់​ក្រោយ​នេះ​ក៏​រំពឹង​នឹង​មាន​ការ​វិវត្ត​នូវ​បន្ទះ​ឈីប​ថ្មី មុខងារ​កាមេរ៉ា AI ក៏​ដូច​ជា​បច្ចេកវិទ្យា VR/AR ផង​ដែរ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena | Gizchina   ប្រែ​សម្រួល៖ កៅ រក្សា