កប់​ខ្លាំង​បាត់ ករណី​លែង​លះ រវាង​មេ​ធំ Amazon និង​ភរិយា រាប់​បញ្ចូល​ជា​ការ​លែងលះ​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​លោក!

  • 2019-01-10 12:41:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​លែងលះ​គ្នា​រវាង​លោក Jeff Bezos និង​ភរិយា​អ្នក​ស្រី Mackenzie នឹង​រាប់​បញ្ចូល​ជា​ការ​លែងលះ​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក។ មហាសេដ្ឋី​លំដាប់​កំពូល​លោក Bezos បាន​ប្រកាស​សារ​ចែក​ផ្លូវ​ជាមួយ​ភរិយា​នៅ​លើ​បណ្ដាញ​សង្គម Twitter នា​ថ្ងៃ​ពុធ ក្រោយ​ចំណាយ​ពេល​រួមរស់​ជាមួយ​គ្នា​អស់​រយៈ​ពេល ២៥ ឆ្នាំ។

យ៉ាងណាមិញ​ផ្អែក​តាម​ច្បាប់​ដែល​បាន​ចែង​សម្រាប់​ទ្រព្យសម្បត្តិ​ ១៣៧ ពាន់​លាន​ដុល្លារ​ ដែល​បុរស​វ័យ ៥៤ ឆ្នាំ​រូប​នេះ​កំពុង​កាន់កាប់​ក៏​នឹង​ត្រូវ​ធ្វើ​ការ​បែងចែក​ជា​ពីរ​ដោយ​ស្មើ​ភាព​គ្នា​ជាមួយ​ភរិយា​អ្នក​ស្រី MacKenzie។ អ្នក​ទាំង​ពីរ​បាន​រៀប​អាពាហ៍ពិពាហ៍​ក្រោយ​រយៈ​ពេល​មួយ​ឆ្នាំ នៃ​ការ​បង្កើត​ឡើង​នូវ​ក្រុមហ៊ុន Amazon បែប​នេះ​មាន​ន័យ​ថា​ទ្រព្យ​ដែល​ចាប់​ផ្តើម​ក្រោយ​រៀបការ​សុទ្ធ​សឹង​រាប់​បញ្ចូល​ជា​ទ្រព្យ​រួម ជា​កត្តា​ជំរុញ​ឲ្យ​អ្នក​ស្រី MacKenzie អាច​មាន​សិទ្ធិ​ទទួល​បាន​ទ្រព្យសម្បត្តិ​ប្រមាណ ៦៦ ពាន់​លាន​ដុល្លារ​អាមេរិក

ដើម្បី​ទូទាត់​ការ​សង​ថ្លៃ​ចំណាយ​នេះ​បាន Bezos ចាំ​បាច់​ត្រូវ​លក់​ចេញ​ភាគហ៊ុន​មួយ​ចំនួន ដែល​ជា​ហេតុ​អាច​បង្ក​ផល​ប៉ះពាល់​ក្នុង​ការ​បាត់បង់​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​ និង​ការ​គ្រប់គ្រង​ក្រុមហ៊ុន​ទាំង​មូល។ ខណៈ​ដែល​សព្វថ្ងៃ​លោក​មាន​ភាគហ៊ុន​តែ​ប្រមាណ ៨០ លាន​ហ៊ុន​ នៃ Amazon ឬ​ស្មើ​នឹង​តួ​លេខ​ទាប​ជាង ១៦ ភាគរយ​ នៃ​ភាគហ៊ុន​សរុប។

ប៉ុន្តែ​តាម​មេធាវី​លែងលះ​ក្តី​លោក​ Jeffrey Fisher បង្ហើប​ថា​អ្នក​ស្រី MacKenzie គឺ​មិន​ចង់​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​ភាព​ជា​ម្ចាស់​កម្មសិទ្ធិ​នៃ​ការ​គ្រប់គ្រង​ Amazon បែប​នេះ​នឹង​មិន​អនុញ្ញាត​ឲ្យ​អតីត​ស្វាមី​លោក Bezos លក់​ចេញ​ភាគហ៊ុន​ណា​មួយ​នោះ​ឡើយ ពោល​គឺ​ចង់​បន្ត​ឃើញ​ទ្រព្យសម្បត្តិ​នៃ​ក្រុមហ៊ុន​ទាំង​មូល​បន្ត​កើន​ឡើង​ទៅ​មុខ​ទៀត ដូច្នេះ​ហើយ​នឹង​រង់ចាំ​មើល​ដំណោះស្រាយ​ណា​មួយ​ផ្សេង​ទៀត​ក្នុង​ពេល​ខាង​មុខ។

បញ្ជាក់​ថា​នៅ​សហរដ្ឋអាមេរិក​ការ​លែងលះ​មាន​តម្លៃ​ថ្លៃ​បំផុត​ធ្លាប់​កើត​ឡើង​ម្តង​រវាង​គូ​ស្វាមី​ភរិយា​លោក Steve និង Elaine Wynn នា​ឆ្នាំ ២០១០ មាន​តម្លៃ​ប្រមាណ ១ ពាន់​លាន​ដុល្លារ និង​សហគ្រិន​លោក Harold Hamm ថ្លៃ​ប្រមាណ ៩៧៤,៨ លាន​ដុល្លារ​នា​ឆ្នាំ ២០១៥។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ CNBC   ប្រែ​សម្រួល៖ កៅ រក្សា