ថ្ងៃនេះ E-Sports ១២​ក្រុម​​ប្រជែង​គ្នា​​​យក​ជើង​ឯក​​ឆ្ពោះទៅពានអន្តរជាតិ​

  • 2019-01-11 23:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 8

ចន្លោះមិនឃើញ

ការ​ប្រកួត​​​កីឡា​អេឡិចត្រូនិក​ជ្រើស​រើស​ជើង​ឯក​ជុំ​ផ្តាច់​ព្រ័ត្រ​ទូទាំង​ប្រទេស​ដល់​ពេល​ហើយ​​​ដែល​មាន​១២​ក្រុម​តំណាង​មក​ពី​តំបន់​៥​ផ្សេង​​គ្នា​​ត្រូវ​ប្រកួត​គ្នា​ថ្ងៃ​សៅរ៍​ ទី​១២​ ខែ​មករា​ ឆ្នាំ​២០១៩​នៅ​ផ្សារ​ទំនើប​អ៉ីអន​សែន​សុខ។

ក្រុម Never Care ជា​ម្ចាស់​ជើងឯក​ឆ្នាំចាស់

បន្ទាប់​ពី​ចប់​ការ​ប្រកួត​ជម្រុះ​ស្វែង​ក្រុម​ខ្លាំង​តាម​តំបន់​កាល​ពី​ចុង​ឆ្នាំ​២០១៨​កន្លង​ទៅ ក្រុម​ដែល​មាន​កៅអី​ជុំ​ផ្តាច់​ព្រ័ត្រ​ដល់​ពេល​​ត្រូវ​ធ្វើ​ការ​​ធ្ងន់​ដើម្បី​​ឆ្ពោះ​ទៅ​រក​ជើង​ឯក​ទូទាំង​ប្រទេស។ ក្រុម​ខ្លាំង​ទាំង​១២​គឺ​ក្រុម Aggressive Fight, ក្រុម​ King Attack, ក្រុម Team Klac Ey, ក្រុម Five Shooter, ក្រុម​ Michael, ​ក្រុម​ OtJesKlach, ក្រុម​ Never Care, ក្រុម​​ EnemyShhooterZ, ក្រុម You Will Know, ក្រុម​ Five Military, ក្រុម​ Revenge of Emperorនិង​ក្រុម​Successful ។

សូម​បញ្ជាក់​ថា Never Care គឺ​ជា​ក្រុម​ការពារ​តំណែង​ជើង​ឯក​ឆ្នាំ​​ចាស់​ដែល​ស្ថិត​ក្នុង​ចំណោម​ក្រុម​ខ្លាំង​១២​ខាង​លើ​នេះ។ ចាំ​មើល​ តើ​មាន​ក្រុម​ណា​ដែល​មាន​លទ្ធភាព​​យក​ឈ្នះ​លើ​ក្រុម​ Never Care បាន ឬ​ក្រុម​នេះ​នៅ​តែ​រក្សា​តំណែង​ជើង​ឯក​របស់​ខ្លួន​បាន​​ដដែល?

ក្រុម​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​១​ពី​ការ​ប្រកួត​ជើង​ឯក​ទូទាំង​ប្រទេស​នឹង​តំណាង​ឲ្យ​កម្ពុជា​ចូល​រួម​ប្រកូត​ពាន​រង្វាន់​អន្តរជាតិ​ MATIC 2019 ​នៅ​ថ្ងៃ​អាទិត្យ​ ទី​១៣​ ខែ​មករា ​ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​​នៅ​ផ្សារ​ទំនើប​អ៉ីអន​​សែន​សុខ។

ការ​ប្រកួត​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ និង​ Sabay ដែល​ទទួល​បាន​ការ​អនុញ្ញាត​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ហើយ​មាន​ការ​ចូល​រួម​ឧបត្ថម្ភ​​ដោយ​ក្រុម​ហ៊ុន​ទូរសព្ទ​ Huawei, ទូរទស្សន៍​ MYTV, ផ្សារ​ទំនើប​ AEON Mall និង​ក្លឹប​កីឡា​អេឡិចត្រូនិក​ MCT E-Sport Cambodia៕


អត្ថបទ៖ ជាន ចាន់រ៉ា