ស្អាត​កប់​ ឆាក​ប្រកួតកីឡា​ E-Sports ជើង​ឯកNET និង MATICថ្ងៃនេះ

  • 2019-01-12 04:07:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

ក្រុម​ការងារ​រៀប​ចំ​ការ​ប្រកួត​ និង​ក្រុម​កីឡា​អេឡិចត្រូនិក​វិញ្ញាសា​ AK2 ទាំង​១២​ក្រុម​បាន​ត្រៀម​ខ្លួន​រួច​ហើយ​ដើម្បី​បើក​ឆាក​ប្រយុទ្ធ​​នៃ​ការ​ប្រកួត​ជើង​ឯក​កីឡា​អេឡិចត្រូនិក​ជ្រើស​រើស​ជើង​ឯក​ទូទាំង​ប្រទេស​ថ្ងៃ​សៅរ៍​ ទី​១២​ ខែ​មករា​នេះ និង​ការ​ប្រកួត​ជើង​ឯក​អន្តរជាតិ​ MATIC 2019 នៅ​ថ្ងៃ​ស្អែក។

ពាន​រង្វាន់ជើងឯក​ទូទាំង​ប្រទេស

ក្រុម​ការងារ​បាន​ខិត​ខំ​ប្រឹង​រៀប​ចំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ឲ្យ​ដំណើរ​​ការ​ប្រកួត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​គាំទ្រ។ ជាក់​ស្ដែង​ឆាក​ទំាង​មូល​នៅ​ផ្សារ​ទំនើប​អ៊ីអន​សែន​សុខ​ពិត​ជា​ត្រូវ​បាន​​រៀប​ចំ​តុប​តែង​លម្អ​យ៉ាង​ល្អ​ឥត​ខ្ចោះ​ដែល​មើល​ទៅ​ត្រជាក់​ភ្នែក​ទាន់​សម័យ​ និង​គួរ​ឲ្យ​ចាប់​អារម្មណ៍។ ឆាក​នេះ​ហើយ​ពិត​ជា​ស័ក្ដិសម​សម្រាប់​កម្ពុជា​រៀប​ចំ​ធ្វើ​ម្ចាស់​ផ្ទះ​នៃ​ការ​ប្រកួត​ជើង​ឯក​អន្តរជាតិ​ MATIC 2019 ដែល​មាន​៤​ប្រទេស​ចូល​រួម​ប្រកួត។

ទន្ទឹម​ជា​មួយ​នឹង​ការ​រៀប​ចំ​ឆាក​ដ៏​អស្ចារ្យ​ ក្រុម​កីឡាករ​​ទាំង​១២​ពិត​ជា​មិន​នៅ​ស្ងប់​ស្ងៀម​ឡើយ​ ពួក​គេ​បាន​កំពុង​តាំង​ស្មារតី​ និង​ត្រៀម​ខ្លួន​យ៉ាង​ល្អ​ដើម្បី​ឆ្ពោះ​ទៅ​ការ​ប្រកួត​ស្វែង​រក​ជើង​ឯក​ទូទាំង​ប្រទេស​តំណាង​ឲ្យ​កម្ពុជា​ចូល​រួម​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ​ថ្ងៃ​អាទិត្យ​ ទី​១៣​ ខែ​មករា​។

ការ​ប្រកួត​នេះ​រៀប​ចំ​ដោយ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា​ និង​ Sabay ដែល​ទទួល​បាន​ការ​អនុញ្ញាត​ពី​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ហើយ​មាន​ការ​ចូល​រួម​ឧបត្ថម្ភ​​ដោយ​ក្រុម​ហ៊ុន​ទូរសព្ទ​ Huawei, ទូរទស្សន៍​ MYTV, ផ្សារ​ទំនើប​ AEON Mall និង​ក្លឹប​កីឡា​អេឡិចត្រូនិក​ MCT E-Sport Cambodia។

កុំ​ភ្លេច​ណា! កន្លែង​អង្គុយ​ធំ​ លោក​អ្នក​ចូល​រួម​ទស្សនា​ និង​គាំទ្រ​ក្រុម​កីឡា​របស់​អ្នក​បាន​នៅ​ផ្សារ​ទំនើប​អ៊ីអន​សែន​សុខ៕

សូម​ទស្សនា​ការ​​ផ្សាយ​ផ្ទាល់​E-Sport Federation Cambodia

អត្ថបទ៖ ជាន ចាន់រ៉ា