កក្រើក! នូ ស្រីពៅ ត្រូវ​ប៉ះកីឡា​ការិនី​ថៃ​កំពូល​សម្រស់ Rika លើ​សង្វៀន ONE

  • 2019-01-12 07:03:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី​កម្ពុជា​កំពុង​ឡើង​កូដ​ នូ ស្រី​ពៅ នឹង​ត្រូវ​តទល់​ជាមួយ​​កីឡា​ការិនី​ថៃ Rika Ishige លើ​សង្វៀន ONE Championship នាទី​ក្រុង​បាងកក ប្រទេស​ថៃ​ថ្ងៃ​ទី ១៦ ខែ​ កុម្ភៈ ឆ្នាំ ២០១៩​​ខាង​មុខ។

អ្នក​ទាំង​ពីរ​ត្រូវ​​បែប​គុន​ចម្រុះ (MMA) ក្នុង​កម្មវិធី​ដែល​គេ​ឲ្យ​ឈ្មោះ​ថា ONE: CLASH OF LEGENDS។ Rika គឺ​សិស្ស​វាយ​តំណាង​ឲ្យ​ក្លឹប  Tiger Muay Thai និង​ Bangkok Fight Lab ហើយ​នេះ​គឺ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ចាប់​តាំង​ពី​នាង​បាន​ផ្ដួល​កីឡា​ការិនី Bozhena Antoniyar នៅ​កម្មវិធី ONE: KINGDOM OF HEROES កាល​ពី​ខែ​ តុលា​ឆ្នាំ​មុន។

សម្រាប់​ស្រី​ពៅ​ នេះ​គឺ​ជា​ការ​ប្រកួត​​គុន​ចម្រុះ​លើក​ដំបូង ប៉ុន្តែ​សិស្ស​មក​ពី​ក្លឹប Cambodian Top Team រូប​នេះ​​មាន​បទពិសោធន៍​ពេញ​ខ្លួន​ក្នុង​ការ​ប្រកួត​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក។ កាល​ពី​ពេល​ថ្មី​ៗ​ស្រី ពៅ​ត្រូវ​បាន​សង្វៀន WLC របស់​មីយ៉ាន់​ម៉ា ​ជ្រើស​រើស​ជា​កីឡា​ការិនី​​​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៨​។

ចំពោះ​ដៃ​គូ​ស្រី​ពៅ នាង Rika Ishige អាច​ចាត់​ទុក​ថា​មាន​បទពិសោធន៍​ច្រើន​លើ​សង្វៀន ONE ពោល​ប្រកួត៦​ដង ឈ្នះ​៤ ចាញ់​២៕

អត្ថបទ៖ ហេង សុធារិទ្ធិ