Selena វិលមកស្វាគមន៍អ្នកគាំទ្រទូទាំងពិភពលោកជាថ្មី ក្រោយបាត់ខ្លួនដ៏សែនយូរ
- 2019-01-15 05:05:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Selena វិលមកស្វាគមន៍អ្នកគាំទ្រទូទាំងពិភពលោកជាថ្មី ក្រោយបាត់ខ្លួនដ៏សែនយូរ
ចន្លោះមិនឃើញ
បន្ទាប់ពីបានបាត់ខ្លួនពីបណ្ដាញសង្គមអស់រយៈពេលជាយូរពេលខ្លួនត្រូវបានវាយប្រហារដោយជំងឺបាក់ទឹកចិត្ត ឥលូវ Selena Gomez បានវិលមកជួបអ្នកគាំទ្រជាថ្មី ដោយស្វាគមន៍គ្រប់គ្នាតាមរយៈរូបថត៣សន្លឹក។
នៅថ្ងៃទី ១៤ ខែមករា Selena Gomez បានបង្ហាញខ្លួនជាថ្មីលើគណនី Instagram ក្រោយអវត្តមានពីបណ្ដាញសង្គមមួយនេះរយៈពេលជាយូរ។ វិលមកជាថ្មី Selena បានបង្ហោះរូបភាពថតថ្មី ៣សន្លឹក និងភ្ជាប់ពីលើថា៖ "វាមានរយៈពេលយូរមកហើយ តាំងពីអ្នកបានឮពីខ្ញុំ ប៉ុន្តែខ្ញុំចង់ជូនពរឆ្នាំថ្មី ដល់គ្រប់គ្នា និងអរគុណអ្នកទាំងអស់សម្រាប់ការស្រឡាញ់ និងការគាំទ្រ។ ឆ្នាំមុន ជាឆ្នាំដែលឆ្លុះបញ្ចាំងពីខ្លួនឯង យកឈ្នះ និងអភិវឌ្ឍខ្លួនឯង។ រាល់ការជម្នះទាំងនេះ ពិតជាអាចបង្ហាញឲ្យឃើញថា អ្នកជាអ្នកណា និងអ្វីដែលអ្នកអាចសម្រេចបាន។ ជឿខ្ញុំ! វាមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែខ្ញុំមានមោទកភាពចំពោះខ្លួនឯង ហើយខ្ញុំក៏នឹងសម្លឹងស្វែងរកអ្វីថ្មីជាបន្តសម្រាប់ឆ្នាំថ្មី ស្រឡាញ់អ្នកទាំងអស់គ្នា”។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីត្រឡប់ពីមើលខ្លួនពីជំងឺកាលពីខែធ្នូ តារាចម្រៀងរូបនេះ ក៏បានចំណាយពេលនៅជាមួយនឹងសាច់ញាតិគ្រួសារ រួមទាំងមិត្តល្អ Taylor Swift។ ជាមួយគ្នានោះ កាលពីចុងឆ្នាំ នាងក៏បានធ្វើដំណើរកម្សាន្តជាមួយមិត្តភ័ក្ដិនៅលើភ្នំ ហើយថ្មីៗ Selena បានទៅពិនិត្យសុខភាពជាបន្តបន្ទាប់ផងដែរ៕