កប់​!​កីឡាករ​បរទេស​ទី​៥​របស់​​ព្រះ​ខ័ន​រាជ​​ជា​អតីត​ U18 Newcastle United

  • 2019-01-15 06:33:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ប្រកាស​​កីឡាករ​បរទេស​ទី​៥​​របស់​​ខ្លួន​​ឈ្មោះ Charlie Machell ​ដែល​នឹង​​ចូល​រួម​ជាមួយ​ពួក​គេ​ក្នុង​ការ​ប្រជែង​លីគ​កំពូល​​កម្ពុជា​រដូវ​កាល​២០១៩។

ប្រភព និង​រូប​ថត ព្រះ​ខ័ន​រាជ​ស្វាយរៀង​

​ខ្សែ​បម្រើ​សញ្ជាតិ​អង់គ្លេស​រូបនេះ​បាន​ចាប់​ផ្តើម​ហ្វឹកហាត់​បាល់ទាត់​ជាមួយ​ថ្នាល Newcaslte United មុន​ពេល​ផ្លាស់​ចេញ​នៅ​ឆ្នាំ២០១៣ ដោយ​ទៅ​ប្រកប​អាជីព​នៅ​ក្រៅ​ស្រុក​ជា​មួយ​ក្លឹប​អាមេរិក Wingate Bulldog។

​ក្រោយ​មក​បាន​ផ្លាស់​ទៅ​លេង​ឲ្យ​ East Tennessee State University នៅ​ឆ្នាំ២០១៧ និង​ពាក់​កណ្តាល​ឆ្នាំ​ដដែល​បាន​ផ្ទេរ​ទៅ​កាន់ Thisted FC របស់​ដាណឺ​ម៉ាក។ ឆ្នាំ២០១៨ចុះកិច្ចសន្យាជាមួយក្លិប 07 Vestur នៃ​លីគ​កំពូល​កោះហ្វារ៉ូ ( faroe islands ) ដោយ​មាន​តម្លៃ​ខ្លួន ៩ ម៉ឺន​ដុល្លារ​អាមេរិក។

Charlie គឺ​ជា​កីឡាករ​បរទេស​ទី​៥​របស់​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ បន្ទាប់​ពី​ Harley Willard, Jonathan Campbell, Yeon Gisung និង Daisuke Kobayashi៕​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​