Twitter បន្ថែមមុខងារថ្មី ងាយស្រួលផ្លាស់ប្តូរព័ត៌មានលើ Timeline
- 2019-01-17 07:23:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Twitter បន្ថែមមុខងារថ្មី ងាយស្រួលផ្លាស់ប្តូរព័ត៌មានលើ Timeline
ចន្លោះមិនឃើញ
Twitter បានបញ្ចេញមុខងារថ្មីមួយសម្រាប់អ្នកប្រើប្រាស់ Android ងាយស្រួលផ្លាស់ប្ដូរប្រភេទព័ត៌មានបង្ហាញលើ Timeline ជាមុខងារដូចគ្នាបានដាក់ដំណើរការលើ iPhone ក្នុងខែធ្នូ ឆ្នាំ២០១៨។
ក្នុងការប្រើប្រាស់ គួរប្រាកដថាមានជំនាន់កម្មវិធី Twitter ចុងក្រោយលើទូរសព្ទ។ ពេលបើកកម្មវិធីនឹងមានប៊ូតុងសញ្ញាផ្កាយ (Sparkle) បង្ហាញផ្នែកលើខាងស្តាំអេក្រង់។ ចុចលើប៊ូតុងនោះនឹងមានបង្ហាញប្រអប់មួយនៅផ្នែកខាងក្រោមអេក្រង់ អាចឲ្យអ្នកផ្លាស់ប្ដូរពី Home setting (Tweets ពេញនិយម) ទៅ Latest tweets (Tweets ចុងក្រោយ) ដែលបានបង្ហោះដោយមនុស្ស ដែលអ្នក Follow។
បើបានជ្រើសរើសប្រើ Latest tweets នៅក្នុងកម្មវិធី Twitter ប៉ុន្តែខានបើកកម្មវិធីយូរ ពេលត្រលប់ចូលម្តងទៀតកម្មវិធីនឹងប្តូរទៅប្រើ Home settings ដោយស្វ័យប្រវត្តិ។ ក្នុងនោះក៏មានសារជូនដំណឹងពីការផ្លាស់ប្ដូរប្រភេទព័ត៌មានដែរ៕
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ