ដំណោះស្រាយបច្ចេកវិទ្យា ដ៏ឆ្លាតវៃមួយរបស់អាមេរិក មានវត្តមាននៅកម្ពុជា
- 2019-01-17 10:18:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណោះស្រាយបច្ចេកវិទ្យា ដ៏ឆ្លាតវៃមួយរបស់អាមេរិក មានវត្តមាននៅកម្ពុជា
ចន្លោះមិនឃើញ
ដំណោះស្រាយបច្ចេកវិទ្យាដ៏ឆ្លាតវៃមួយរបស់អាមេរិក ដែលមានឈ្មោះថាឡុករីហ្សឹម (LogRhythm) បានចាប់ផ្ដើមប្រជ្រៀតខ្លួនចូលមកទីផ្សារប្រទេសកម្ពុជា ដើម្បីផ្ដល់ដំណោះស្រាយ និងលើកស្ទួយសុវត្ថិភាព ដល់អង្គភាពនានាដូចជា ស្ថាប័នរដ្ឋាភិបាល និងធនាគារជាដើម។
អង្គភាពរដ្ឋាភិបាល ធនាគារ មីក្រូហិរញ្ញវត្ថុ ជាស្ថាប័នសំខាន់បំផុត ដែលត្រូវយកចិត្តទុកដាក់ខ្លាំង ហើយមិនមែនតែកម្ពុជាទេ គឺស្ថាប័នជាច្រើនទូទាំងពិភពលោកត្រូវបានវាយប្រហារ តាមរយៈរូបភាពខុសៗគ្នា។ នេះបើតាមសម្ដីលោក Simon Howe អគ្គនាយកផ្នែកលក់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រទេសជប៉ុន នៃក្រុមហ៊ុន LoogRhythm។
កន្លងមក គេហទំព័ររបស់អង្គភាពជាច្រើននៅកម្ពុជា មានទាំង Website, អង្គភាពប្រឆាំងអំពើពុករលួយ (ACU), អគ្គស្នងការដ្ឋាននគរបាលជាតិ, បណ្ដាស្ថាប័នសារព័ត៌មានជាតិ និងមន្ត្រីជួររដ្ឋាភិបាលជាដើមនោះ បានរងការវាយប្រហារពី Hacker ហើយក្រុម Hacker បានទម្លាយឯកសារដ៏ដូចជាធ្វើសកម្មភាពមិនគម្បីមួយចំនួនផងដែរ។
បើតាមអ្នកជំនាញព័ត៌មានវិទ្យាមួយរូប សុំមិនបញ្ចាញឈ្មោះ ក្រុមហ៊ុនក្នុងប្រទេសកម្ពុជាភាគច្រើននាកន្លងមក ត្រូវបានមេរោគកម្រិតខ្ពស់ម្យ៉ាងឈ្មោះ DDoS វាយប្រហារ Sever តាមរយៈ IP ធ្វើឱ្យ Internet ដើរយឺតរាអាក់រអួលពិបាកប្រតិបត្តិការងារ។ DDoS ជាការវាយប្រហារដ៏គ្រោះថ្នាក់ទៅកាន់គោលដៅតែមួយ ដោយប្រើប្រាស់បណ្ដាញកុំព្យ័ទ័រជាច្រើន ឬហៅថា Zombie Computers ដោយធ្វើឱ្យយើងពិបាកកំណត់ប្រភពដើមថាចេញពីណា ហើយនេះជាបញ្ហាដែលតែងតែកើតមាន ក្រៅពីបញ្ហាផ្សេងៗទៀត។
ជាកស្ដែងកាលឆ្នាំ ២០១៨ កន្លងទៅ ក្រុមហ៊ុនផ្ដល់សេវាកម្ម Internet ដ៏ធំមួយនៅកម្ពុជា Ezecom ក៏រងការវាយប្រហារ បណ្ដាលឱ្យ Internet ក្នុងស្ថាប័នជាច្រើនផ្ដល់ដោយក្រុមហ៊ុននេះមានសភាពយឺតយ៉ាវ ហើយបើតាមការបង្ហើបពីប្រភពដ៏ទុកចិត្ត គឺបណ្ដាលមកពីការវាយប្រហារនៃមេរោគ DDoS នេះឯង។
ចំណែកលោក Simon Howe ថ្មីៗនេះក៏បានបង្ហាញដែរថា ៩១% នៃអង្គភាពទូទាំងពិភពលោក មិនអាចកំណត់អត្តសញ្ញាណ នៃការវាយប្រហារប្រព័ន្ធខាងក្នុងឡើយ (Insider Threat) ដែលជាហេតុធ្វើឱ្យមានការរំខាន និងបង្កើតភាពស្មុគស្មាញ។
កម្ពុជា ជាប្រទេសមួយស្ថិតក្នុងបញ្ជីគ្រោះថ្នាក់ ដែលងាយរងគ្រោះផ្នែកសុវត្ថិភាព Cyber Security បំផុត ក្នុងចំណោមប្រទេសអាស៊ីប៉ាស៊ីហ្វិក ៥ មានបង់ក្លាដេស ឥណ្ឌូណេស៊ី ភូមា និងវៀតណាម។ នេះបើផ្អែកតាមរបាយការណ៍ថ្មីបំផុតមួយរបស់ Microsoft។
គួរបញ្ជាក់ថា ក្រុមហ៊ុនជំនាញផ្នែក SIEM ដែលស្ថិតក្នុងទីក្រុងប៊ូលឌីរដ្ឋខូឡូរ៉ាដូនេះ ត្រូវបាននាំចូលមកទីផ្សារកម្ពុជា ដោយក្រុមហ៊ុន Vietnet ប្រទេសវៀតណាម។
ជំនាញរបស់ឡុករីហ្សឹម
Threat Lifecycle Management (TLM): ប្រព័ន្ធអនុញ្ញាតឱ្យស្ថាប័ន អាចគ្រប់គ្រងការលួចវាយប្រហារ និងធ្វើឱ្យការវាយប្រហារមានភាពស្មុគស្មាញ។
User and entity behavior analytics (UEBS): វិភាគឥរិយាបទអ្នកប្រើប្រាស់ និងអង្គភាព
Network traffic and behavior analytics (NTBA): ការវិភាគចរាចរណ៍ និងឥរិយាបថ Network
Security orchestration, automation, and response (SOAR): ស្វ័យប្រវត្តិកម្ម និងការឆ្លើយតបស្វ័យប្រវត្តិ៕
អត្ថបទផ្សេង