FFC ប្រកាសរកTVដេញថ្លៃផ្សាយផ្ទាល់ចាប់ពី៣ម៉ឺនដុល្លារឡើងសម្រាប់ពានសំខាន់២នៅកម្ពុជា
- 2019-01-18 08:20:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
FFC ប្រកាសរកTVដេញថ្លៃផ្សាយផ្ទាល់ចាប់ពី៣ម៉ឺនដុល្លារឡើងសម្រាប់ពានសំខាន់២នៅកម្ពុជា
ចន្លោះមិនឃើញ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានប្រកាសស្វែងដៃគូដេញថ្លៃសិទ្ធិផ្សាយផ្ទាល់នៃការប្រកួតពានរង្វាន់អន្តរជាតិ២ដែលប្រកួតនៅលើទឹកដីកម្ពុជានាពេលខាងមុខ។
តាមសេចក្តីបង្ហាញថា សហព័ន្ធកំណត់តម្លៃអប្បរមាចាប់ពី ៣ម៉ឺនដុល្លារអាមេរិកឡើងទៅសម្រាប់កម្មវិធីទាំងពីរ។ ពានរង្វាន់ទាំងពីរគឺ AFF U-22 Championship 2019 ដែលប្រកួតពីថ្ងៃទី១៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០១៩ និងពានរង្វាន់អាស៊ី AFC U-23 Championship 2019 ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩៕