រថយន្ត​កម្លាំង​ខ្លាំង Cadillac CT6-V ឆ្នាំ ២០១៩ តម្លៃ​ជិត ៩ ម៉ឺនដុល្លារ

  • 2019-01-19 05:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cadillac CT6-V ស៊េរី ២០២០ នេះ ពី​មុន​ឡើយ​មាន​ឈ្មោះ​ថា CT6 V-Sport ប៉ុន្តែ​ត្រូវ​បាន​ក្រុមហ៊ុន​សម្រេច​ចិត្ត​ប្ដូរ​មក​ជា ម៉ូដែល CT6-V វិញ ហើយ​វា​ក៏​ជា​យាន​ទំនើប​មាន​តម្លៃ ៨៩,៧៨៥ ដុល្លារ​អាមេរិក (តម្លៃក្រុមហ៊ុនប្រកាសលក់)។

រថយន្ត​នេះ​មាន​បំពាក់​មក​ជាមួយ​នូវ​ម៉ាស៊ីន 4.2-liter twin-turbo V8 ឬ Blackwing ទំហំ ៤០០០ សេសេ ផ្ដល់​កម្លាំង​ថាមពល​ខ្លាំង ៥៥០ សេះ ធ្វើ​ឱ្យ​មាន​រត់​បាន​ល្បឿនលឿន ៣២០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ មិន​តែ​ប៉ុណ្ដោះ Cadillac CT6-V ក៏​បាន​ភ្ជាប់​មក​ជាមួយ​នូវ​ចង្កឹះ​លេខ​អូតូ ១០ វគ្គ ងាយ​ស្រួល​ក្នុង​ការ​បើកបរ និងការរចនាប្រកបដោយផាសុកភាព និង​ទាក់ទាញ។

ទស្សនា​រូបភាព៖

ប្រភព៖ MotorTrend   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ