ដើរ​ចង់​ដួល​ទៅ​ហើយ​ តែ​ទឹក​មុខ​នៅ​តែ​ញញឹម​ និង​បន្ត​ដំណើរ​ទៅ​មុខ​រហូត​ដល់​គោលដៅ

  • 2019-01-21 07:23:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ កីឡា​ការិនី​ជាង​ ១០០០​នាក់​ ដែល​ចូលរួម​ក្នុង​កម្មវិធី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ និង​ឆ្លង​កាត់​ឧបសគ្គ​ Angkor Ultra Trail​ បង្ហាញ​ពី​ភាព​តស៊ូ​ អត់​ធ្មត់​ និង​ជម្នះ​រាល់​ការ​លំបាក​នានា​រហូត​ដល់​គោលដៅ។​ បើ​ទោះ​ជា​ផ្លូវ​មាន​ឧបសគ្គ​ពិបាក​រត់​ ត្រូវ​រត់​កាត់​ភ្នំ​ រត់​កាត់​ព្រៃ​ រត់​ទាំង​យប់​ រត់​ហាល​ថ្ងៃ​ក្ដៅ​ ហើយ​អស់​កម្លាំង​ ត្រូវ​កាន់​ឈើ​ជ្រក់​ជំនួយ​ដើម្បី​ទប់ខ្លួន​យ៉ាង​ណា​ក្ដី​ ប៉ុន្តែ​អត្តពលិក​ទាំង​នោះ​នៅ​តែ​មិន​បោះបង់​ចោល​ឡើយ​ ព្រម​ទាំង​ខំប្រឹង​ឲ្យ​ដល់​ទី​ដោយ​ស្នាម​ញញឹម​ និង​ពេញ​ចិត្ត​ចូលរួម​បំផុត។​

រំលឹក​ដែរ​ថា​ កម្មវិធី​ Angkor Ultra Trail​ នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី១៩-២០​ ខែ​មករា​ ឆ្នាំ​២០១៩​ នៅ​ឯ​ខេត្ត​សៀមរាប​ នេះ​ជា​លើក​ទី៤​ហើយ​ ដែល​ព្រឹត្តិការណ៍​រត់​ឆ្លង​កាត់​ឧបសគ្គ​ខាង​លើនេះបាន​ធ្វើ​ឡើង។​ អ្នក​ចូលរួម​សរុប​ទាំង​អស់​ជាង​ ១០០០​នាក់​ មក​ពី​ ៤១ប្រទេស​ផ្សេងៗ​គ្នា។​ កម្មវិធី​រត់​ប្រណាំង​នេះ​មាន​៥វីញ្ញាសា​ ដូចជា​ ១៦​ ៣២​ ៤២​ ៦៤​ និង​១២៨​គីឡូម៉ែត្រ។​ តោះ​មើល​រូបភាព​ខ្លះៗ​របស់​កីឡាករ​ កីឡា​ការិនី​ចម្រុះ​ជាតិ​សាសន៍​ រួម​ទាំង​កម្ពុជា​ក្នុងថ្ងៃនោះ៕​

រូបភាពហ្វេសបុកលោក ចាន់ទី សុធី
ទិដ្ធភាពថ្ងៃរត់ប្រណាំង Ultra Trail

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម