ពិសេសណាស់! នី រតនា ហោះទៅកោះម៉ាល់ឌីវ ក្រេបច័ន្ទទឹកឃ្មុំជាមួយភរិយាយ៉ាងរ៉ូមែនទិក

  • 2019-01-22 03:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

ក្រោយ​ពី​រៀប​ការ​រួច ពេល​នេះ​ លោក នី រតនា ​និង​ភរិយា ​បាន​ហោះ​ទៅ​ដល់​កោះ​ម៉ា​ល់ឌីវ​ហើយ ​​ដោយ​បាន​ជ្រើស​រើស​កោះ​ស្ថានសួគ៌​​​មួយ​នេះ ​ជា​ទី​កន្លែង​ដំបូង​សម្រាប់​ការ​ក្រេប​ច័ន្ទ​ទឹក​ឃ្មុំ​របស់​ខ្លួន​ ។

​តារា​ចម្រៀង​រូប​នេះ ​បាន​ Live វីដេអូ ​ ដោយ​បញ្ជាក់​ថា ​លោក​បាន​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​​តាំង​ពី​ម្សិល​មិញ ​នៅ​ម៉ោង​ ៦:១៥ ព្រឹក ​ហើយ​ទៅ​ដល់​កោះ​មួយ​នេះ ​ប្រហែល​ម៉ោង​២​រសៀល។ ​គ្រាន់​តែ​មក​​ដល់​ទី​នេះ​ភ្លាម ​អ្នក​ទាំង​ពីរ​ពិត​ជា​ភ្ញាក់​ផ្អើល​នឹង​ទេសភាព​ស្អាត​មិន​ធម្មតា ​ទឹក​ថ្លា​ឆ្លុះ​ដល់​បាត ​រួម​ទាំង​អាកាស​ធាតុ​ត្រជាក់​ បរិសុទ្ធ​ ថែម​ទៀត ​កាន់​តែ​ធ្វើ​ឲ្យ​ដំណើរ​កម្សាន្ត​មួយ​នេះ ​​រ៉ូ​មែន​ទិក។ លើស​ពី​នេះ ​លោក​សន្យា​ជាមួយ​អ្នក​គាំ​ទ្រ​ថា នឹង​បង្ហោះ​រូប​ស្អាត​ៗ​នៅ​កោះ​ម៉ាល់​ឌីវ ឲ្យ​​បាន​ទស្សនា។

យ៉ាង​ណា​ក្តី ​ក្រោយ​ពី​ចំណាយ​ប្រាក់​​អស់​ច្រើន​ម៉ឺន​ដុល្លារ​លើ​អាពាហ៍ពិពាហ៍ រួច​មក​ ម្ចាស់​បទ "​កូន​ក្រមុំ​បង ​គ្រាន់​ជា​មនុស្ស​​ស្រី​ធម្មតា" ​នឹង​ធ្វើ​ដំណើរ​ច្រើន​ប្រទេស​សម្រាប់ ក្រេប​ច័ន្ទ​ទឹក​ឃ្មុំ​របស់​ខ្លួន ​ តែ​លោក​សុំ​លាក់​សិន ចំពោះ​ឈ្មោះ​ប្រទេស​ត្រូវ​ទៅ​ ដើម្បី​ទស្សនិកជន​កាន់​តែ​ភ្ញាក់​ផ្អើល។ ​ប៉ុន្តែ ​សម្រាប់​ការ​មក​កម្សាន្ត​នៅ​កោះ​ម៉ាល់​ឌីវ ​នេះ ​លោក ប្រាប់​ថា​ចំណាយ​ពេល​ត្រឹម​២-៣​​ថ្ងៃ​ប៉ុណ្ណោះ ​ដោយ​ដំណើរ​បន្ត​ទៅ​ប្រទេស​កូរ៉េ និង​ប្រទេស​ផ្សេងៗ​ ហើយលោក ចង់​ឲ្យ​ប្រិយ​មិត្ត​តាម​ដាន​បន្ត។

ទស្សនា​រូប​ភាព​​នៅ​កោះ​ម៉ា​ឌីវ ​របស់​តារា​ចម្រៀង នី រតនា និង ភរិយា នៅ​កោះ​ម៉ាល់​ឌីវ៖

អត្ថបទ៖ លឹម សុនា